រ៉ង់ហ្គូន៖ មីយ៉ាន់ម៉ាបានរាយការណ៍ពីការឆ្លងថ្មីនៃកូវីដ-១៩ ចំនួន ២,៥៩០ករណី ជាមួយនឹងការស្លាប់ចំនួន ១៥៩ នាក់បន្ថែមទៀតក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ នេះបើយោងតាមការចេញផ្សាយពីក្រសួងសុខាភិបាល។
ការចេញផ្សាយនេះបានឲ្យដឹងថា ចំនួននៃការឆ្លងមេរោគកូវីដ-១៩ សរុបបានកើនឡើងដល់ ៣៦៥,៧៥៩ករណី ខណៈចំនួនអ្នកស្លាប់បានកើនឡើងដល់ ១៣,៩៤៥ នាក់ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ប្រភពពីក្រសួងសុខាភិបាល បានឲ្យដឹងថា អ្នកជំងឺសរុបចំនួន ៣,៨៩៤ នាក់ត្រូវបានរំសាយចេញពីមន្ទីរពេទ្យកាលពី ថ្ងៃព្រហស្បតិ៍ ដែលនាំឱ្យចំនួនអ្នកជាសះស្បើយ មានចំនួន ២៨៦,៧៧៥ នាក់។

ក្រសួងសុខាភិបាលមីយ៉ាន់ម៉ា បានដាក់ បទបញ្ជាឱ្យស្នាក់នៅក្នុងផ្ទះ នៅក្នុងសង្កាត់ចំនួន ១១១ រហូតមកដល់ពេលនេះ បន្ទាប់ពីបទបញ្ជានេះ ត្រូវបានដាក់ថ្មី នៅសង្កាត់កេងទុង នៃរដ្ឋសាន កាលពីថ្ងៃព្រហស្បតិ៍ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីទប់ស្កាត់សង្វាក់នៃការឆ្លង៕
