ដាម៉ាស់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ថា ទូរទស្សន៍រដ្ឋស៊ីរី បានផ្សព្វផ្សាយថា ប្រទេសអ៊ីស្រាអ៊ែល បានបាញ់មីស៊ីលជាច្រើន គ្រាប់វាយប្រហារទៅលើទីតាំងមួយចំនូន នៅក្នុងរដ្ឋធានីដាម៉ាស់ របស់ប្រទេសស៊ីរី និងភាគកណ្តាលខេត្ត Homs កាលពីយប់ថ្ងៃព្រហស្បតិ៍ ។
កងទ័ពអាកាសស៊ីរី បានឆ្លើយតបវិញទៅនឹងការវាយប្រហារ ដោយបានស្ទាក់ចាប់គ្រាប់មីស៊ីល ជាច្រើនផងដែរ នេះបើយោង តាមសេចក្តីរាយការណ៍ ដោយទូរទស្សន៍រដ្ឋ ដែលបានដកស្រង់ប្រភពចេញ យោធាមួយរូប ដែលបានលើកឡើងដូច្នេះ ។
ទូរទស្សន៍ដដែលនេះបានឲ្យដឹងទៀតថា ក្រុមអាជ្ញាធរស៊ីរី បានធ្វើការវាយតម្លៃអំពីការខូចខាត ដែលបង្កឡើងដោយការវាយ ប្រហារ ។
សំឡេងលាន់លឺយ៉ាងខ្លាំង នៅក្រុងដាម៉ាស់ ខណៈដែលកងទ័ពការពារអាកាសស៊ីរី បានឆ្លើយតបវិញ ទៅលើការវាយប្រហារ នេះ ។
គួរបញ្ជាក់ថា នេះជាការវាយប្រហារ លើកទី២ហើយ ក្រោយបានធ្វើការវាយប្រហារក្នុងអំឡុង ពេល២ថ្ងៃមកហើយនៅក្នុងទឹកដីស៊ីរី បន្ទាប់ពីគ្រាប់មីស៊ីល បានធ្លាក់ចំគោលដៅមូលដ្ឋា្តន យោធា នៅខេត្ត Quneitra ស្ថិតនៅភាគនីរតីនៃប្រទេស ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា