បរទេស៖ ប្រទេសជប៉ុនទើបតែរកឃើញ ស្រទាប់រ៉ែកម្រ (ដីកម្រ) ដែលគ្មានដែនកំណត់ នៅឈូងសមុទ្រប្រទេសជប៉ុន ដែលវាអាចផ្តល់ សម្រាប់ពិភពលោក នូវធនធានបែបនេះរយៈពេល រាប់សតវត្សរ៍ថែមទៀត ហើយវាក៏អាចជា “អ្នកផ្លាស់ប្តូរហ្គេម” នៅក្នុងការប្រកួតប្រជែង ជាមួយប្រទេសចិនផងដែរ។
យោងតាមការសិក្សាថ្មីមួយ បានអោយដឹងថា អ្នកស្រាវជ្រាវបានរកឃើញ ស្រទាប់រ៉ែដែលកម្រមាន (ដីកម្រ) លើឈូងសមុទ្រនៃប្រទេសជប៉ុន ដែលអាចផ្គត់ផ្គង់ដល់ពិភពលោករាប់សតវត្សរ៍។ យោងតាមសារព័ត៌មាន businessinsider ចេញផ្សាយកាលពីខែមេសា ឆ្នាំ២០១៨ បានឲ្យដឹងថា ការសិក្សាដែលត្រូវបានចុះផ្សាយ នៅក្នុងទស្សនាវដ្ដី Nature កាលពីថ្ងៃអង្គារបាននិយាយថា ស្រទាប់រ៉ែនោះមានចំនួន ១៦លានតោននៃលោហៈដ៏មានតម្លៃ។ សារធាតុរ៉ែដ៏កម្រ (ដីកម្រ) ត្រូវបានប្រើប្រាស់ នៅក្នុងអ្វីៗគ្រប់យ៉ាងពីថ្មទូរស័ព្ទ ទៅជាយានយន្តប្រើអគ្គីសនី។ តាមនិយមន័យ សារធាតុរ៉ែទាំងនេះ មានផ្ទុកធាតុមួយ ឬច្រើននៃធាតុលោហៈធាតុកម្រ ចំនួន ១៧។ ធាតុផ្សំទាំងនេះគឺមានច្រើនណាស់ នៅក្នុងស្រទាប់នៃសំបកផែនដី ប៉ុន្តែជាទូទៅ ត្រូវបានបំបែកយ៉ាងទូលំទូលាយ។ នេះបើយោងទៅតាមផ្នែកស្ទង់ភូមិសាស្រ្ត របស់អាម៉េរិក ហៅកាត់ថា USGS។ បច្ចុប្បន្ន វាជារឿងកម្រណាស់ ដែលរកឃើញបរិមាណដ៏ច្រើន នៃធាតុផ្សំដែលរួមគ្នាជាសារធាតុរ៉ែ ដែលអាចចម្រាញ់បាន។ បច្ចុប្បន្ននេះ មានតំបន់ដែលអាចសន្សំសំចៃ បានតិចតួចប៉ុណ្ណោះ ដែលអាចយកទៅប្រើប្រាស់បាន ហើយជាទូទៅវាមានតំលៃថ្លៃ។ ប្រទេសចិនបានគ្រប់គ្រងយ៉ាងតឹងរឹង នូវការផ្គត់ផ្គង់សារធាតុរ៉ែទាំងនេះ ក្នុងពិភពលោកអស់ជាច្រើនទសវត្សមកហើយ។ នោះបានបង្ខំឱ្យប្រទេសជប៉ុន ដែលជាអ្នកផលិតគ្រឿងអេឡិចត្រូនិចដ៏សំខាន់មួយ គឺពឹងផ្អែកលើតម្លៃ ដែលអ្នកជិតខាងរបស់ខ្លួនបង្គាប់បញ្ជា។
ការរកឃើញថ្មីមួយដែលអាចផ្លាស់ប្តូរសេដ្ឋកិច្ចពិភពលោកអ្នកស្រាវជ្រាវបានសរសេរ នៅក្នុងការសិក្សាស្រាវជ្រាវនេះថា ស្រទាប់ដែល ទើបនឹងរកឃើញថ្មីនេះគឺគ្រប់គ្រាន់ដើម្បី “ផ្គត់ផ្គង់លោហធាតុទាំងនេះ នៅលើមូលដ្ឋានគ្មានទីបញ្ចប់ដល់ពិភពលោក” ។ ប្រសិនបើមានធាតុរ៉ែដែកកម្រគ្រប់គ្រាន់ គឺអាចបំពេញតាមតម្រូវការពិភពលោក រយៈពេល ៧៨០ឆ្នាំ , ឌីសប្រូស្យូម គឺអាចផ្គត់ផ្គង់រយៈពេល ៧៣០ឆ្នាំ, សារធាតុ europium បានរយៈពេល ៦២០ឆ្នាំ និងរ៉ែដែកកម្រដែលមានពណ៌សប្រាក់ terbium រយៈពេល ៤២០ឆ្នាំ។ ឃ្លាំងរ៉ែនោះស្ថិតនៅលើកោះ Minamitori ដែលមានចម្ងាយប្រហែល ១.១៥០ម៉ាយ ពីភាគអាគ្នេយ៍ទីក្រុងតូក្យូ។ វាស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ច ផ្តាច់មុខរបស់ជប៉ុន ដូច្នេះប្រទេសដីកោះមួយនេះ មានសិទ្ធិតែមួយគត់ចំពោះធនធាននៅទីនោះ។ លោក Jack Lifton ជាស្ថាបនិករបស់ក្រុមហ៊ុនស្រាវជ្រាវទីផ្សារ ហៅថាបច្ចេកវិទ្យា ស្រាវជ្រាវដែកបានប្រាប់កាសែត The Wall Street Journal ថា «នេះគឺជាអ្នកផ្លាស់ប្តូរហ្គេមលេង សម្រាប់ប្រទេសជប៉ុន» មានន័យថា ប្រទេសជប៉ុន នឹងក្លាយទៅជាអ្នកផ្លាស់ប្តូរការ គ្រប់គ្រងធនធានថ្មី ។ ការប្រណាំងប្រជែង ដើម្បីអភិវឌ្ឍធនធានទាំងនេះកំពុងដំណើរការល្អ។
ប្រទេសជប៉ុនបានចាប់ផ្តើម ស្វែងរកស្រទាប់រ៉ែកម្ររបស់ខ្លួនផ្ទាល់ បន្ទាប់ពីប្រទេសចិនបានបដិសេធ មិនឲ្យដឹកជញ្ជូនសារធាតុទាំងនេះ នៅក្នុងជម្លោះលើកោះ ដែលប្រទេសទាំងពីរ អះអាងជារបស់ខ្លួន។
កាលពីមុនប្រទេសចិន បានកាត់បន្ថយកូតានាំចេញរ៉ែកម្រ នៅក្នុងឆ្នាំ ២០១០ ដោយជំរុញឱ្យមានតម្លៃកើនឡើង ដល់ ១០ភាគរយ។ កាសែត បានផ្សាយទៀតថា ប្រទេសចិនត្រូវបានបង្ខំឱ្យចាប់ផ្តើម នាំចេញសារធាតុរ៉ែបន្ថែមទៀត បន្ទាប់ពីជម្លោះនេះ បានកើតឡើង នៅក្នុងអង្គការពាណិជ្ជកម្មពិភពលោក។
សូមជម្រាបថា រ៉ែដ៏កម្រនេះអាចត្រូវបានបង្កើតឡើង ដោយសកម្មភាពភ្នំភ្លើង ប៉ុន្តែសារធាតុរ៉ែជាច្រើន នៅលើភពផែនដីរបស់យើង ត្រូវបានបង្កើតឡើងដំបូង ដោយពន្លឺតារាមុនពេលផែនដីកើត។ នៅពេលដែលផែនដីត្រូវបានបង្កើតឡើង សារធាតុរ៉ែត្រូវបានដាក់បញ្ចូល ទៅក្នុងស្រទាប់ជ្រៅបំផុតនៃភពផែនដី ដែលជាស្រទាប់ថ្មក្រោមស្រទាប់ផែនដី។
រឿងតែមួយគត់ ដែលធ្វើឱ្យប្រទេសជប៉ុនត្រឡប់មកវិញ ពីការប្រើប្រាស់ ស្រទាប់រ៉ែដែលបានរកឃើញថ្មីរបស់ខ្លួន ដើម្បីគ្របដណ្តប់ទីផ្សារសកល សម្រាប់រ៉ែកម្រ គឺជាបញ្ហាប្រឈមដែលពាក់ព័ន្ធនឹងការខួង យកចេញពីផែនដី។ លោក Yutaro Takaya អ្នកដឹកនាំការស្រាវជ្រាវ បានប្រាប់កាសែត The Journal ថា ដំណើរការនេះមានតម្លៃថ្លៃ ដូច្នេះការស្រាវជ្រាវបន្ថែម ចាំបាច់ត្រូវធ្វើដើម្បីកំណត់វិធីសាស្ត្រថោកបំផុត។
រ៉ែដ៏កម្រអាចនឹងនៅតែជាផ្នែកមួយនៃឆ្អឹងខ្នង របស់វិស័យដែលកំពុងរីកលូតលាស់ លឿនបំផុតមួយចំនួន នៃសេដ្ឋកិច្ចបច្ចេកវិទ្យាពិភពលោក។ បច្ចុប្បន្នប្រទេសជប៉ុនមានឱកាស ត្រួតត្រាលើការផ្គត់ផ្គង់ នៅក្នុងសកលលោក ដែលជំរុញឱ្យបណ្តាប្រទេសនានា ដែលផលិតគ្រឿងអេឡិចត្រូនិចដូចជាចិន និងអាម៉េរិក ទិញរ៉ែនៅលើលក្ខខណ្ឌរបស់ជប៉ុន៕
ដោយ៖ហើស សិរីធន់