ព័ត៌មានអន្តរជាតិ

ទាហានជើងចាស់​​ អាមេរិកជាង ៤ ៣០០ នាក់ សរសេរលិខិតចំហរ សរសើរលោក ចូបៃដិន ក្នុងការបញ្ចប់សង្គ្រាម នៅអាហ្វហ្កានីស្ថាន

បរទេស ៖ អតីតយុទ្ធជនអាមេរិកជាង ៤ ៣០០ នាក់ បានចុះហត្ថលេខាលើលិខិតចំហមួយ ដោយសរសើរអំពីការសម្រេចចិត្ត របស់ប្រធានាធិបតីលោក ចូបៃដិន ក្នុងការបញ្ចប់សង្គ្រាម នៅប្រទេសអាហ្វហ្កានីស្ថាន ដោយអះអាងថា នេះគឺជា“ រឿងត្រឹមត្រូវដែលត្រូវធ្វើ” ។

យោងតាមសារព័ត៌មាន News Week ចេញផ្សាយកាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រុមតាលីបង់ បានគ្រប់គ្រង យ៉ាងឆាប់រហ័ស នៅអាហ្វហ្គានីស្ថាន ក្នុងខែនេះដោយដណ្តើម បានរដ្ឋធានី កាប៊ុល កាលពីសប្តាហ៍មុន – ពីរសប្តាហ៍មុនពេលបញ្ចប់ នៃការដកទ័ពអាមេរិក។ លោក បៃដិនបានប្រឈម នឹងការរិះគន់យ៉ាងខ្លាំង ចំពោះការបញ្ចប់ភាពវឹកវរ ចំពោះសង្គ្រាម រយៈពេលពីរទសវត្សរ៍ ដែលជារយៈពេលវែងបំផុត នៅក្នុងប្រវត្តិសាស្ត្រអាមេរិក ។ ប៉ុន្តែប្រធានាធិបតី បានការការពារការដក ទ័ពនេះទ្វេដង ដោយសំអាងថា អាមេរិកសម្រេចបានគោលដៅ របស់ខ្លួនយ៉ាងពេញលេញ នៅអាហ្វហ្គានីស្ថាន ។

អតីតយុទ្ធជនរាប់ពាន់នាក់ បាននិយាយនៅក្នុងលិខិតចំហមួយ ដែលត្រូវបានផ្សាយកាលពីថ្ងៃសុក្រ ដោយគណៈកម្មាធិការសកម្មភាពនយោបាយ VoteVetsថា “ យើងបានចុះហត្ថលេខា ត្រូវបានប្តេជ្ញាចិត្តគាំទ្រ ការសំរេចចិត្តរបស់ប្រធានាធិបតីប៊ីដិន ក្នុងការបញ្ចប់សង្គ្រាម នៅអាហ្វហ្គានីស្ថាន” ៕

ប្រែសម្រួលៈ ណៃ តុលា

To Top