តេហរ៉ង់ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ថា ក្រសួងកិច្ចការបរទេស របស់ប្រទេសអ៊ីរ៉ង់ បានបដិសេធ កាលពីថ្ងៃសៅរ៍ដែលថា ទីប្រឹក្សាយោធា របស់ប្រទេសខ្លួនត្រូវ បានសម្លាប់នៅក្នុង ទឹកដីយេមែន ។
លោក Saeed Khatibzadeh អ្នកនាំពាក្យក្រសួងការបរទេស បានច្រានចោល ចំពោះការធ្វើការបកស្រាយ កាលពីពេលថ្មីៗ នេះដោយសមាជិកមួយរូប របស់រដ្ឋាភិបាលលោកប្រធានាធិបតី យេមែន Abd-Rabbu Mansour ដែល “ធ្វើខុស” ចំពោះក្តីបារម្ភពីការសម្លាប់ ពលរដ្ឋអ៊ីរ៉ង់មួយរូបនៅក្នុង ជម្លោះនៅយេមែន ។
លោក Khatibzadeh ត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារព័ត៌មាន IRNA ដែលបានលើកឡើងថា “មិនមានទីប្រឹក្សាយោធាអ៊ីរ៉ង់ នៅក្នុងប្រទេសយេមែន ត្រូវបានគេសម្លាប់នៅ ក្នុងពេលបំផ្ទុះគ្រាប់បែក នៅក្នុងទឹកដីយេមែនឡើយ” ។
គាត់បាននិយាយថា ដូចជា “គ្មានមូលដ្ឋានច្បាស់លាស់ឡើយ” ដែលគួរឲ្យកត់សម្គាល់ថា មិនមានអ្វីផ្លាស់ប្តូរការពិត នៃកន្លែង កើតហេតុនៅយេមែន ដែលគេហៅថា vis-a-vis “ ។ ដែលជាការវាយប្រហារ របស់ក្រុមចម្រុះប្រឆាំងនឹងអ្នកប្រឆាំងរបស់ យេមែន និងការកំណត់អំពីភាព ប្រឈមមុខរបស់ពួកគេ “ ។
កាលពីដំបូង លោក Muammar Al-Eryani រដ្ឋមន្ត្រីក្រសួងព័ត៌មាន របស់យេមែន បានលើកឡើង នៅក្នុងសេចក្តីប្រកាសមួយថា ការវាយប្រហារ តាមផ្លូវអាកាស បានធ្វើឡើងដោយអារ៉ាប៊ី សាអូឌីត ដែលដឹកនាំក្រុមចម្រុះបានសម្លាប់ ទីប្រឹក្សាយោ ធាអ៊ីរ៉ង់ នៅក្នុងប្រទេស អ្នកមានដែលផលិត ប្រេងស្ថិតនៅភាគឦសាន ខេត្ត Marib ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា