ព័ត៌មានអន្តរជាតិ

អធិកាបតី អាល្លឺម៉ង់ អះអាងថា អ៊ឺរ៉ុបនឹងលែងត្រូវការហ្គាស របស់រុស្សីទៀត ឡើយ២៥ឆ្នាំខាងមុខ

បរទេស ៖ នៅក្នុងជំនួបមួយ ជាមួយនឹងប្រធានាធិបតី អ៊ុយក្រែន លោក Vladimir Zelenski លោកស្រីអធិកាបតីអាល្លឺម៉ង់ Angela Merkel បានអះអាងថា ប្លុកអ៊ឺរ៉ុបនឹងមិនត្រូវការហ្គាស របស់ប្រទេសរុស្សីទៀត ឡើយក្នុងរយៈពេល ២៥ឆ្នាំខាងមុខ។

លោកស្រី បានបញ្ជាក់ទៀតថា អ៊ឺរ៉ុបនឹងអាចទទួលបាននូវអ្វី ដែលជាផែនការ ធ្វើឲ្យមិនប៉ះពាល់បរិស្ថាន ១០០ភាគរយបន្តិចម្តងៗ នៅត្រឹមឆ្នាំ២០៥០ ដែលមានន័យថា ២៥ឆ្នាំទៀតប៉ុណ្ណោះ ហ្គាសនឹងមិនមែនជាធនធាន ចាំបាច់ទៀតឡើយ ឬក៏ស្ថិតនៅក្នុងចំនួន ដ៏តិច
តួចប៉ុណ្ណោះ ។

ទោះបីជាយ៉ាងណាក្តី ក្នុងពេលជាមួយគ្នានេះផងដែរ លោកស្រីអធិកាបតី ក៏បានថ្លែងប្រាប់ទៅកាន់សមភាគី របស់លោកស្រីផងដែរថាអាល្លឺម៉ង់ នឹងបន្តធ្វើការដឹកជញ្ជូនហ្គាស តាមនាវាដដែលឆ្លងកាត់ តាមប្រទេសអ៊ុយក្រែន ទោះបីជាគម្រោង ការសាងសង់ បំពង់បង្ហូរ
ប្រេង Nord Stream 2 បានរួចរាល់ហើយក្តី ។

លោកស្រីបញ្ជាក់ដែរថា ប្រសិនក្នុងករណីដែលរុស្សី នឹងប្រើប្រាស់ គម្រោង Nord Stream 2 ដើម្បីជាអាវុធ ប្រឆាំងនឹង បណ្តាប្រទេសទាំងឡាយ នោះអាល្លឺម៉ង់ នឹងនាំមុខគេក្នុងការស្នើសុំ ទណ្ឌកម្ម ពីអ៊ឺរ៉ុបដើម្បីប្រឆាំងជាមួយ នឹងរដ្ឋាភិបាលមូស្គូជាមិនខាន៕

ប្រែសម្រួល៖ស៊ុនលី

To Top