បរទេស៖ រដ្ឋមន្ត្រីការបរទេសហុងគ្រី លោក Peter Szijjarto បាននិយាយនៅថ្ងៃអង្គារនេះថា ប្រទេសហុងគ្រី និងប្រទេសរុស្ស៊ី កំពុងតែពិភាក្សាគ្នាលើការផ្តល់អាជ្ញាប័ណ្ណផលិតថ្នាំវ៉ាក់សាំងកូវីដ១៩ Sputnik V នៅក្នុងប្រទេសហុងគ្រី ដែលអាចនឹងចាប់ផ្តើមនៅចុងឆ្នាំ២០២២។
ក្រោយជំនួបមួយជាមួយលោក Sergei Lavrov ជារដ្ឋមន្ត្រីការបរទេសរុស្ស៊ី ក្នុងទីក្រុង Budapest លោក បាននិយាយប្រាប់សន្និសីទកាសែតមួយថា ប្រទេសហុងគ្រី ក៏ចង់ចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្គត់ផ្គង់ឧស្ម័នធម្មជាតិរយៈពេល១៥ឆ្នាំថ្មី ជាមួយក្រុមហ៊ុន នៅក្នុងឆ្នាំនេះ ហើយការពិភាក្សាគ្នាអំពីរឿងនេះ កំពុងស្ថិតនៅក្នុងដំណាក់កាលបញ្ចប់។
តាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា លោករដ្ឋមន្ត្រីការបរទេសហុងគ្រី បាននិយាយប្រាប់ថា លោកនឹងពិភាក្សាគ្នាអំពីតម្លៃ និងភាពអាចបត់បែនបាននៃកុងត្រាថ្មី ជាមួយក្រុមហ៊ុន Gazprom នៅក្នុងប្រទេសរុស្ស៊ី នាសប្ដាហ៍ក្រោយ។
លោកបានមានប្រសាសន៍យ៉ាងដូច្នេះថា “ខ្ញុំសង្ឃឹមថា យើងនឹងអាចចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្គត់ផ្គង់រយៈពេល១៥ឆ្នាំថ្មី នៅក្នុងរដូវស្លឹកឈើជ្រុះនេះ ជាមួយនឹងលក្ខខណ្ឌល្អៗ”។
គួរបញ្ជាក់ថា ប្រទេសហុងគ្រី បានប្រើប្រាស់យ៉ាងទូលំទូលាយ នូវថ្នាំវ៉ាក់សាំងកូវីដ១៩រុស្ស៊ី Sputnik នៅក្នុងអំឡុងពេលរាតត្បាតឆ្លង បើទោះជាវាមិនបានអនុម័តយល់ព្រម ដោយទីភ្នាក់ងារឱសថអឺរ៉ុបក៏ដោយ៕
ប្រែសម្រួល៖ប៉ាង កុង