គែរ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ថា សមាជិកនៃសហគមន៍អេហ្ស៊ីប បេសកកម្ម Al Azhar និងបុគ្គលិកស្ថានទូតអេហ្ស៊ីប នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន បានវិលមកមាតុប្រទេសវិញប្រកប ដោយសុវត្ថិភាព នៅក្នុងរយៈពេលប៉ុន្មានម៉ោង នៅថ្ងៃអង្គារនេះ ។ ទីភ្នាក់ងារព័ត៌មានរដ្ឋ MENA បានរាយការណ៍ដូច្នេះ ។
ទីភ្នាក់ងារបានឲ្យដឹងថា “ផ្អែកតាមការចង្អុលដោយផ្ទាល់ របស់លោកប្រធានាធិបតី Abdel-Fattah al-Sisi កងកម្លាំងប្រដាប់ អាវុធ បានធ្វើការបញ្ជូនយន្តហោះយោធាចំនួន ១គ្រឿង ទៅកាន់អាហ្វហ្គានីស្ថាន ដើម្បីធ្វើការជម្លៀសពលរដ្ឋអេហ្ស៊ីប ចេញពីក្រុងកាប៊ុល” ។
ទីភ្នាក់ងារដដែលបានឲ្យដឹងទៀតថា ពលរដ្ឋអេហ្ស៊ីប ប្រមាណជាង៤០នាក់ បានវិលកាន់ប្រទេស របស់ខ្លួនវិញហើយ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា