បរទេស ៖ នាយករដ្ឋមន្រ្តី កាណាដា លោក ចាស្ទីន ទ្រូដូវ បានប្រកាសថា កាណាដានឹងរក្សាបុគ្គលិក យោធា របស់ខ្លួននៅក្នុងប្រទេស អាហ្វហ្កានីស្ថាន បើទោះបីជាប្រធានាធិបតី អាមេរិកលោក ចូបៃដិន ប្តេជ្ញាថា នឹងកំណត់ថ្ងៃដកទ័ព ថ្ងៃទី ៣១ ខែសីហា នៅក្នុងប្រទេស ដែលមានសង្គ្រាម នេះក៏ដោយ។
យោងតាមសារព័ត៌មាន ZEE NEWS ចេញផ្សាយ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា ទីភ្នាក់ងារព័ត៌មានស៊ីនហួ បានរាយការណ៍ដោយផ្អែក តាមការលើកឡើងរបស់លោក ទ្រូដូវថា « ការប្តេជ្ញាចិត្តរបស់យើង ចំពោះអាហ្វហ្កានីស្ថាន មិនបញ្ចប់ឡើយ នៅពេលដែលថ្ងៃផុត កំណត់មកដល់។ យើងនឹងបន្តដាក់សម្ពាធលើពួកតាលីបង់ដើម្បីអនុញ្ញាត ឱ្យប្រជាជនចាកចេញពីប្រទេសនេះ» ។
នាយករដ្ឋមន្រ្តី កាណាដារូបនេះបន្តថា «យើងនឹងបន្តធ្វើការជារៀងរាល់ថ្ងៃ ដើម្បីទទួលបានមនុស្សច្រើន តាមសម្ព័ន្ធមិត្តរបស់យើង។ ការប្តេជ្ញាចិត្ត ដោយប្រទេសជាមិត្ត G7 របស់យើង គឺច្បាស់៖ យើងទាំងអស់គ្នានឹងធ្វើការរួមគ្នា ដើម្បីជួយសង្គ្រោះ មនុស្សឱ្យបានច្រើនតាម ដែលអាចធ្វើទៅបាន» ៕ ប្រែសម្រួលៈ ណៃ តុលា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999

