ព័ត៌មានអន្តរជាតិ

អាមេរិក ដាក់ទណ្ឌកម្មបណ្ដាញ លាងលុយប៉ារ៉ាហ្គាយ

បរទេស ៖ ស្របពេលដែលមានការបង្ក្រាប របស់រដ្ឋបាលលោក បៃដិន លើអំពើពុករលួយ នៅទូទាំងពិភពលោកនោះ ក្រសួងរតនាគារសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បានដាក់ទណ្ឌកម្មលើបណ្ដាញលាងលុយ ដែលកំពុងតែធ្វើប្រតិបត្តិការ នៅក្នុងតំបន់៣ នៃប្រទេសអាហ្សង់ទីន ប្រទេសប្រេស៊ីលនិង ប្រទេសប៉ារ៉ាហ្គាយ ។

អាមេរិកបានដាក់ទណ្ឌកម្ម លើលោក Kassem Mohamad Hijazi និងដៃគូលោក ២នាក់ទៀត គឺKhalil Ahmad Hijazi និងលោក Liz Paola Doldan Gonzalez ព្រមទាំងក្រុមហ៊ុនចំនួន ៥ របស់ពួកគេ សម្រាប់ការជាប់ពាក់ព័ន្ធ នៅក្នុងគម្រោងលាងលុយ កខ្វក់រាប់រយលានដុល្លារ ដែលបានមកតាមរយៈមធ្យោបាយ ខុសច្បាប់នានា ។

លោក Kassem Mohamad Hijazi មានវ័យ៤៨ឆ្នាំ តាមសេចក្តីរាយការណ៍ ត្រូវបាក្រសួងរតនាគារអាមេរិក បានបញ្ជាក់អត្តសញ្ញាណថា ជាមេដឹកនាំនៃអង្គការលាងលុយកខ្វក់ មានមូលដ្ឋាននៅក្នុងទីក្រុង ប្រទេសប៉ារ៉ាហ្គាយ ។

ក្រសួងរតនាគារសហរដ្ឋអាមេរិក បានធ្វើការចោទប្រកាន់លោក Kassem ពីបទរក្សាចំណងទាក់ទងដ៏ខ្លាំងក្លា ជាមួយអ្នកនយោបាយប៉ារ៉ាហ្គាយ មន្ត្រីប៉ូលិស អភិបាលស្រុក និងឈ្មួញដូរប្រាក់ ដើម្បីផ្តល់ឲ្យលោក នូវការធានានិងសន្តិសុខ ក្នុងកិច្ចដំណើរការ ជំនួញរបស់លោក នៅក្នុងតំបន់៣នៃប្រទេសអាំហ្សង់ទីន ប្រេស៊ីលនិងប៉ារ៉ាហ្គាយនោះ ៕ ប្រែសម្រួល៖ប៉ាង កុង

To Top