បរទេស៖អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោកស្រី Kamala Harris បានជួបជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាមនានា នៅក្នុងអំឡុងដំណើរទស្សនកិច្ចតំបន់អាស៊ី ហើយលោកស្រីបានផ្តល់ការគំាទ្រដល់ប្រទេសវៀតណាម ក្នុងបំណងទប់ទល់នឹងវត្តមានកើនឡើងរបស់ចិន នៅដែនសមុទ្រចិនខាងត្បូង។
យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន The Economic Times នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា ភាគច្រើននៃការគាំទ្ររបស់លោកខាងលិច ត្រូវបានកំណត់ជាសន្តិសុខ ហើយលោកស្រី Harris ក៏បានផ្តល់ឲ្យដំណើរទស្សនកិច្ចបន្ថែម ធ្វើឡើងដោយនាវាចម្បាំងអាមេរិក។
លោកស្រី Kamala Harris បានជួបគ្នាជាមួយប្រធានាធិបតីនៃប្រទេសវៀតណាម លោក Nguyen Xuan Phuc អនុប្រធានាធិបតីវៀតណាម លោក Vo Thi Anh Xuan និងនាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh។
គួរបញ្ជាក់ថា លោកស្រីអនុប្រធានាធិបតីសហរដ្ឋអាមេរិក កំពុងតែស្ថិតក្នុងដំណើរទស្សនកិច្ចរយៈពេល៧ថ្ងៃ មកកាន់ប្រទេសសិង្ហបុរីនិងប្រទេសវៀតណាម ជាផ្នែកនៃយុទ្ធសាស្ត្រកាន់តែទូលំទូលាយឡើង ក្នុងការទទួលបានបានសម្ពន្ធមិត្ត ប្រឆាំងនឹងឥទ្ធិពលកំពុងកើនឡើងរបសចិន នៅក្នុងតំបន់៕
ប្រែសម្រួល៖ប៉ាង កុង