ព័ត៌មានអន្តរជាតិ

សាជាថ្មីចិន សុំឲ្យអាមេរិកបញ្ចប់ឧបាយកលនយោបាយ បញ្ហាប្រភពដើម នៃកូវីដ

បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃពុធនេះបានឲ្យដឹងថាប្រទេសចិន សាជាថ្មីបានធ្វើការអំពាវនាវទៅកាន់សហរដ្ឋអាមេរិកក្នុងការបញ្ចប់នូវសកម្មភាព
ឧបាយកល បែបនយោបាយទៅលើបញ្ហានៃប្រភពដើមនៃវិរុសកូវីដ។

អ្នកនាំពាក្យរដ្ឋមន្ត្រីក្រសួងការបរទេសចិនលោក Wang Wenbin បានថ្លែងនៅក្នុងសន្ទរកថាជាប្រចាំថ្ងៃមួយទៅកាន់ក្រុមអ្នកកាសែតថាប្រសិនបើអាមេរិកនៅតែ ប្រកាន់ជំហថា កូវីដគឺជាមេរោគដែលធ្លាយចេញពី មន្ទីរពិសោធរបស់ចិនទៀតនោះអាមេរិកគួរតែអញ្ជើញ អង្គការសុខភាពពិភពលោក WHO ឲ្យចាប់ផ្តើមធ្វើការស៊ើបអង្កេត ជាមុនទៅនឹង មន្ទីរពិសោធ Fort Detrick ព្រមទាំងសកលវិទ្យាល័យ Carolina សិនទៅ។

គួរឲ្យដឹងដែរថាបណ្តាប្រទេសលោកខាងលិច ជាពិសេសដោយមានការគាំទ្រពីក្រោយ ដោយអាមេរិកផងតែងតែបានចោទប្រកាន់ថាវិរុសកូវីដ គឺជាមេរោគដែលបានបែកធ្លាយ
ចេញពីមន្ទីរពិសោធរបស់ប្រទេសចិន ក្នុងទីក្រុងវូហានប៉ុន្តែមកដល់ពេលនេះ នៅមិនទាន់មានភស្តុតាងណាអាចមកបញ្ជាក់ច្បាស់អំពីករណីនេះនៅឡើយទេខណៈដែលអាមេរិកនៅតែទទូចនិងញឺកញាប់ធ្វើការចោទប្រកាន់នេះ ដដែលជាដដែល៕ប្រែសម្រួល៖ស៊ុនលី

To Top