បរទេស៖ អធិការបតីអាល្លឺម៉ង់លោកស្រី អេនជឺឡា មឺគែល បាននិយាយថា ប្រទេសអាហ្វហ្គានីស្ថានអាចក្លាយជាកន្លែងបង្កបង្កើតពួកភេរវករ បន្ទាប់ពីណាតូ ដកកងទ័ពចេញពីប្រទេសនេះ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោកស្រី ម៉ាគែល ថា «យើងបានសំរេចគោលដៅដែលបានកំណត់នៅឆ្នាំ ២០០១ នៅដើមបេសកកម្ម។ ចាប់តាំងពីពេលនោះ មកមិនមានការវាយប្រហារភេរវកម្មអន្តរជាតិពីអាហ្វហ្គានីស្ថានទេ។ នេះគឺជាការរួមចំណែកដល់សន្តិសុខប្រទេសរបស់យើងដែលជាគុណសម្បត្តិរបស់ទាហានរបស់យើង ប៉ុន្តែយើងមិនត្រូវបិទភ្នែកចំពោះការពិតដែលថាបន្ទាប់ពីការដកកងទ័ពសម្ព័ន្ធមិត្ត គឺអាហ្វហ្គានីស្ថានអាចក្លាយជាចំណុចក្តៅនៃការគំរាមកំហែងភេរវកម្មអន្តរជាតិម្តងទៀតយើងគួរតែការពារបញ្ហានេះ»។
នៅក្នុងសុន្ទរកថាទៅកាន់សភា ប្រមុខរដ្ឋាភិបាលអាល្លឺម៉ង់រូបនេះបានគូសបញ្ជាក់ពីសារៈសំខាន់នៃការការពារនូវអ្វីដែលសម្រេចបានដោយសម្ព័ន្ធមិត្តណាតូនៅអាហ្វហ្កានីស្ថានក្នុងរយៈពេល ២០ ឆ្នាំចុងក្រោយនេះ។ លោកស្រីម៉ាគែលបាននិយាយថាកិច្ចពិភាក្សាជាមួយ តាលីបង់ត្រូវតែបន្តការពារសមិទ្ធផលទាំងនេះ៕ប្រែសម្រួលៈ ណៃ តុលា