ព័ត៌មានអន្តរជាតិ

យូអិនជំរុញ កូរ៉េខាងជើង ឲ្យផ្តល់សេចក្តីលម្អិត ស្តីពីការកាត់ទោស ប្រហារជីវិត ក្រោមច្បាប់ គំនិតឧក្រិដ្ឋកម្ម

បរទេស ៖ មន្ត្រីស៊ើបអង្កេត មកពីក្រុមប្រឹក្សា សិទ្ធិមនុស្ស អង្គការសហប្រជាជាតិ បានផ្ញើលិខិត មួយឲ្យទៅកូរ៉េខាង ជើង នៅក្នុងពេលថ្មីៗនេះ ព្យាយាមឲ្យមានការ បកស្រាយ អំពីការបញ្ជាឲ្យបាញ់សម្លាប់ នៅតាមព្រំដែន និងច្បាប់ថ្មីមួយប្រឆាំងនឹងគំនិតប្រតិកម្ម ពាក់ព័ន្ធនឹង ការប្រហារជីវិត ។

លិខិត ដែលមានកាល បរិច្ឆេទថ្ងៃទី២៣ ខែសីហា ត្រូវបានផ្ញើ ទៅឲ្យដោយ អ្នករាយការណ៍ពិសេស ស្តីពីសិទ្ធិមនុស្សរបស់អង្គការ សហប្រជាជាតិ ប្រចាំប្រទេស កូរ៉េខាងជើង លោក Tomas Ojea Quintana និងអ្នករាយការណ៍ពិសេស ស្តីពីក្រៅប្រព័ន្ធតុលាការ និងសេរីភាពបញ្ចេញមតិ ។

លិខិតនោះបាននិយាយថា “យើងមានក្តីព្រួយបារម្ភ ជុំវិញគោលនយោបាយ បាញ់សម្លាប់នៅនឹងកន្លែង សម្រាប់ការចូលដោយគ្មាន ការអនុញ្ញាតទៅក្នុង តំបន់ការពារ ដែលស្ថិត នៅតាមព្រំដែនភាគខាងជើង ក៏ដូចជាការកាត់ទោស ប្រហារជីវិត ដោយគ្មានការធានា ពីតុលាការ ដែលដាក់លើសកម្មភាព ហាក់ដូចជាត្រូវបានធានា ដោយច្បាប់សិទ្ធិមនុស្សអន្តរជាតិ” ។

យោងតាមឯកសារ មួយ ប្រទេសកូរ៉េខាងជើង កាល ពីមួយឆ្នាំមុន បានបង្កើត តំបន់ការពារ មានទំហំទទឹង មួយទៅពីរ គីឡូម៉ែត្រ នៅតាមបណ្ដោយព្រំដែន ភាគខាងជើង របស់ខ្លួន និងបានបញ្ជាថា អ្នកណាដែលធ្វើ ដំណើរ ចូលដោយគ្មានការអនុញ្ញាត នឹងត្រូវបាញ់សម្លាប់ ដោយគ្មានលក្ខខណ្ឌ៕
ប្រែសម្រួល៖ប៉ាង កុង

To Top