ព័ត៌មានអន្តរជាតិ

សរុបព្រឹត្តិការណ៍ ព័ត៌មានអន្តរជាតិ សំខាន់ៗ ប្រចាំសប្ដាហ៍

វៀតណាម ដាក់ពង្រាយទ័ពដើម្បីអនុវត្តគោលការណ៍ បិទក្រុងហូជីមិញ

បរទេស៖នៅថ្ងៃចន្ទនេះប្រទេសវៀតណាមបានធ្វើការដាក់ពង្រាយយោធារបស់ខ្លួនជាច្រើននៅតាមផ្លូវនានារបស់ក្រុងហូជីមិញដើម្បីជួយដល់កិច្ចការងារ បិទក្រុងឲ្យកាន់តែ មានប្រសិទ្ធភាពខណៈដែលការរាតត្បាតនៅតែបន្តស្ថានភាពកាន់តែអាក្រក់នៅឡើយ។

បន្ទាប់ពីបានធ្វើការគ្រប់គ្រងបានយ៉ាងល្អទៅលើការរាតត្បាតនៃវិរុសកូវីដកាលពីឆ្នាំទៅប៉ុន្តែនៅពេលនេះប្រទេសវៀតណាមកំពុងប្រឈមមុខទៅ នឹងការរីករាលដាលដ៏អាក្រក់មួយ ក្នុងតំបន់ដោយអ្នកឆ្លងសរុបមានទៅដល់៣៤៨០០០និងចំនួនអ្នកបាត់បង់ជីវិតគឺមានទៅដល់៨២០០នាក់។

គួរឲ្យដឹងដែរថានៅព្រឹកថ្ងៃចន្ទនេះក្រសួងសុខាភិបាលបានប្រកាសថាករណីថ្មីកូវីដគឺមានរហូតទៅដល់ ១០២៦៦នាក់ ខណៈដែលអ្នកបាត់បង់ជីវិតកើនឡើងទៅដល់៣៨៩នាក់
ក្នុងមួយថ្ងៃ។

ករណីដែលឆ្លងច្រើនបំផុតគឺត្រូវបានគេមើលឃើញថាមានវត្តមាននៅក្នុងទីក្រុងហូជីមិញនិងបណ្តាលខេត្តដែលនៅជុំវិញទីក្រុងផងដែរដែលវិរុសពូជថ្មីកំពុងធ្វើចរាចរយ៉ាងខ្លាំង
ក្លាគិតចាប់តាំងតែពីខែមេសាមកម្ល៉េះ៕ ប្រែសម្រួល៖ស៊ុនលី

បាញ់ប្រហារគ្នា នៅព្រលានយន្តហោះ កាប៊ុល ស្លាប់ទាហានអាហ្វហ្គានីស្ថានម្នាក់ និង៣នាក់ទៀតរបួស

បរទេស៖ កាសែត Bundeswehr របស់អាល្លឺម៉ង់បានផ្សាយថា សមាជិកកងកម្លាំងសន្តិសុខ អាហ្វហ្គានីស្ថានម្នាក់ ត្រូវបានសម្លាប់ ហើយ៣នាក់ផ្សេងទៀត បានរងរបួស នៅក្នុងការបាញ់ប្រហារគ្នា នៅអាកាសយានដ្ឋានអន្តរជាតិ កាប៊ុល នៅថ្ងៃទី ២៣ ខែសីហា។ យោងតាមមន្រ្តីអាល្លឺម៉ង់ បានឱ្យដឹងថា កងកម្លាំងអាមេរិក និងអាឡឺម៉ង់ បានចូលរួមនៅក្នុងការបាញ់ប្រហារគ្នានេះដែរ ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែក តាមការលើកឡើងរបស់ បញ្ជាការប្រតិបត្តិការ កងកម្លាំងចម្រុះអាល្លឺម៉ង់ បាននិយាយនៅលើ Twitter ថា « នៅព្រឹកនេះវេលាម៉ោង ៤ និង១៣ នាទីព្រឹក មានការបាញ់ប្រហារគ្នា ទៅវិញទៅមក បានផ្ទុះឡើងរវាងកងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថាន និងអ្នកវាយប្រហារមិនស្គាល់មុខ នៅច្រកទ្វារខាងជើង អាកាសយានដ្ឋានកាប៊ុល។ សមាជិកម្នាក់នៃកងកម្លាំងសន្តិសុខ អាហ្វហ្គានីស្ថាន បានស្លាប់ និងបីនាក់ផ្សេងទៀត »។

រដ្ឋមន្ត្រីក្រសួងកងកម្លាំងប្រដាប់អាវុធ អង់គ្លេសលោក James Heappey បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា កងកម្លាំងនិងជនជាតិអង់គ្លេស មិនបានចូលរួមក្នុងការបាញ់កាំភ្លើង នៅអាកាសយានដ្ឋានកាប៊ុលកាលពីថ្ងៃទី ២៣ ខែសីហាទេ។

សូមជម្រាបថា ភាពវឹកវរនៅជិតអាកាសយានដ្ឋាន អន្តរជាតិ កាប៊ុលកំពុងកើតឡើង ខណៈដែលមនុស្ស កាន់តែច្រើនឡើង ៗ កំពុងព្យាយាមភៀសខ្លួនចេញ ពីប្រទេស អាហ្វហ្គានីស្ថាន ។ នៅថ្ងៃទី ២២ ខែសីហាជនជាតិ អាហ្វហ្កានីស្ថានយ៉ាងតិច ៧ នាក់បានស្លាប់ដោយសារការ ភ័យស្លន់ស្លោរបស់មនុស្ស ដែលព្យាយាមចូលព្រលានយន្តហោះ ៕ប្រែសម្រួលៈ ណៃ តុលា

រុស្ស៊ីថា ខ្លួនបានបញ្ជូនកងទ័ព នៅប្រទេសអាហ្វហ្គានីស្ថាន ហើយគ្មានគម្រោងដកក្រុមតាលីបង់ ចេញពីបញ្ជីភេរវកម្មឡើយ

បរទេស៖ រដ្ឋាភិបាលទីក្រុង មូស្គូ មិនប្រញាប់ប្រញាល់ទទួលស្គាល់ មេដឹកនាំថ្មីនៅប្រទេសអាហ្វហ្គានីស្ថាន ហើយក៏មិនមានគម្រោង ដកក្រុមតាលីបង់ ចេញពីបញ្ជីភេរវកម្មនោះទេ ។ នេះបើយោងតាមអនុរដ្ឋមន្រ្តី ក្រសួងការបរទេសរុស្ស៊ីលោក Oleg Syromolotov ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា អនុរដ្ឋមន្រ្តីក្រសួងការបរទេសរុស្ស៊ីលោក Oleg Syromolotov បានប្រាប់សារព័ត៌មាន Sputnik ថា ការបញ្ជូនកងទ័ពទៅកាន់ អាហ្វហ្កានីស្ថានដែលក្រុមតាលីបង់ បានរឹបអូសកាលពីពេលថ្មីៗនេះ មិនស្ថិតនៅក្នុងផលប្រយោជន៍ របស់ទីក្រុងម៉ូស្គូទេ ដោយបានបន្ថែមថា អង្គការភេរវករមិនត្រូវការជំនួយ យោធាពីអ្នកណាឡើយ។

មុននេះ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បាននិយាយថា ការចរចារវាងក្រុមតាលីបង់ និងអតីតប្រធានាធិបតីអាហ្វហ្កានីស្ថាន លោក Hamid Karzai បានចាប់ផ្តើមហើយ។ លោក Lavrov ក៏បានកត់សម្គាល់ផងដែរថា ស្ថានភាពសន្តិសុខនៅរុស្ស៊ី ពឹងផ្អែកលើការវិវត្តនៅអាស៊ីកណ្តាល។

ទន្ទឹមនឹងនេះ នាយករដ្ឋមន្រ្តីអង់គ្លេសលោក បូរីសចនសុន នឹងរាយការណ៍ដោយនឹងជំរុញ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ក្នុងអំឡុងពេលកិច្ចប្រជុំនិម្មិត G7 នៅថ្ងៃអង្គារនេះ ដើម្បីពន្យាពេលការដកទ័ពអាមេរិក ចេញពីអាហ្វហ្គានីស្ថាន ដើម្បីបន្ធូរបន្ថយសម្ពាធលើអាកាសយានដ្ឋាន អន្តរជាតិកាប៊ុល ៕​

កាសែត Washington Post៖ ប្រធាន CIA អាមេរិក ជួបគ្នាដោយសម្ងាត់ ជាមួយមេដឹកនាំតាលីបង់ នៅទីក្រុងកាប៊ុល

បរទេស៖ ព័ត៌មាននេះកើតឡើងចំពេល កិច្ចខិតខំប្រឹងប្រែងខ្លាំងរបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន នៅណាតូ ក្នុងការជម្លៀសប្រជាជនអាហ្វហ្គានីស្ថាន ដែលបានធ្វើការឱ្យកងកម្លាំងបរទេស។ មេដឹកនាំនៃក្រុមប្រទេស G7 បានដាក់សម្ពាធប្រធានាធិបតីអាមេរិកលោក Joe Biden ឱ្យពន្យាពេលការដកកងទ័ពអាមេរិកចេញពីអាហ្វហ្គានីស្ថាន ហួសពីថ្ងៃផុតកំណត់ថ្ងៃទី ៣១ ខែសីហា ដែលបានព្រមព្រៀងជាមួយក្រុមសកម្មប្រយុទ្ធ ផងដែរ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា កាសែត The Washington Post បានរាយការណ៍ដោយស្រង់សម្តីពីមន្រ្តីអាមេរិកថា នាយកទីភ្នាក់ងារ CIA របស់អាមេរិកលោក William J. Burns បានរៀបចំកិច្ចប្រជុំសម្ងាត់មួយជាមួយមេដឹកនាំតាលីបង់ គឺលោក Abdul Ghani Baradar ក្នុងរដ្ឋធានីកាប៊ុល កាលពីថ្ងៃច័ន្ទ ។ យោងតាមកាសែត នេះគឺជាការចរចាទល់មុខគ្នាកម្រិតខ្ពស់បំផុតរវាងក្រុមតាលីបង់និងរដ្ឋបាលប៊ីដិន។

កាសែត បានសរសេរថា CIA បានបដិសេធមិនធ្វើអត្ថាធិប្បាយលើបញ្ហានេះទេ ប៉ុន្តែកត់សំគាល់ថា កិច្ចប្រជុំនេះទំនងជាផ្តោតលើកាលកំណត់ដែលជិតមកដល់សម្រាប់យោធាអាមេរិក ដើម្បីជម្លៀសពលរដ្ឋអាមេរិកនិងអាហ្វហ្គាន ដែលបានធ្វើការជាមួយកងកម្លាំងអាមេរិក និងណាតូ។

មិត្តជិតស្និទ្ធរបស់អតីតមេដឹកនាំតាលីបង់លោក Muhammad Omar គឺលោក Abdul Ghani Baradar បានបម្រើការជាប្រធានក្រុមចរចាក្នុងកិច្ចចរចាសន្តិភាពជាមួយសហរដ្ឋអាមេរិក ចាប់តាំងពីលោកត្រូវបានដោះលែងពីពន្ធនាគារនៅប៉ាគីស្ថានក្នុងឆ្នាំ ២០១៨ ៕ប្រែសម្រួលៈ ណៃ តុលា

ទីក្រុងហូជីមិញ ប្រទេសវៀតណាម ជ្រើសរើសក្បាលម៉ាស៊ីនថ្មី ជំនួសលោកង្វៀន ថាញ់ភុង

ហូជីមិញ៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាមបានរាយការណ៍ថាសមាជិកសភានៃទីក្រុងហូជីមិញភាគខាងត្បូងប្រទេសវៀតណាម នៅថ្ងៃអង្គារនេះបានជ្រើសរើសលោក ផាន់ វ៉ាន់ម៉ៃ ជាប្រធានគណៈកម្មាធិការប្រជាជនក្រុងថ្មី សម្រាប់ឆ្នាំ ២០២១-២០២៦ ជំនួសលោកង្វៀន ថាញ់ភុង។

លោក ម៉ៃ អាយុ ៤៨ ឆ្នាំបានឈ្នះការបោះឆ្នោតដោយមានអត្រាយល់ព្រម ៩៧,៧៥ ភាគរយនៅក្នុងកិច្ចប្រជុំដែលរៀបចំឡើងដោយគណៈកម្មាធិការ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ដោយបង្ហាញពីផែនការសកម្មភាពរបស់លោក ក្នុងនោះលោក ម៉ៃ បានលើកឡើងថា លោកនឹងមានភាពច្នៃប្រឌិតភាពក្លាហាន និងការទទួលខុសត្រូវក្នុងការដឹកនាំការអនុវត្តភារកិច្ចដោយខិតខំតស៊ូ ដើម្បីផលប្រយោជន៍ប្រជាជននិងការអភិវឌ្ឍទីក្រុង។

លោកបានសន្យាថា នឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ចំពោះការបង្ការ និងគ្រប់គ្រងជំងឺកូវីដ -១៩ ដោយផ្តោតលើការព្យាបាលកាត់បន្ថយការស្លាប់ និងការថែរក្សាសុខភាពប្រជាជនឱ្យបានល្អ ជាពិសេសអ្នកក្រ និងអ្នកដែលជួបការលំបាកព្រមទាំងអនុវត្តផែនការអភិវឌ្ឍសេដ្ឋកិច្ចសង្គមសមស្រប ដើម្បីសម្របសម្រួល លក្ខខណ្ឌរីករាលដាល ដែលអូសបន្លាយពេល និងស្មុគស្មាញ។

លោក ម៉ៃ ត្រូវបានការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមលើកទី ១៣ (CPVCC) តែងតាំងជាអនុលេខាអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្សក្រុងហូជីមិញ កាលពីខែមិថុនា។

នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃអង្គារ គណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ បានតម្រូវឲ្យលោក ង្វៀន ថាញ់ភុង អាយុ ៥៩ ឆ្នាំចេញពីតំណែង។ ថ្មីៗនេះលោកត្រូវបានតែងតាំងជាអនុប្រធានគណៈកម្មការទទួលបន្ទុកកិច្ចការសេដ្ឋកិច្ចនៃ CPVCC ដោយការិយាល័យនយោបាយនៃ CPVCC៕ដោយ ឈូក បូរ៉ា

អធិកាបតី អាល្លឺម៉ង់ អះអាងថា អ៊ឺរ៉ុបនឹងលែងត្រូវការហ្គាស របស់រុស្សីទៀត ឡើយ២៥ឆ្នាំខាងមុខ

បរទេស ៖ នៅក្នុងជំនួបមួយ ជាមួយនឹងប្រធានាធិបតី អ៊ុយក្រែន លោក Vladimir Zelenski លោកស្រីអធិកាបតីអាល្លឺម៉ង់ Angela Merkel បានអះអាងថា ប្លុកអ៊ឺរ៉ុបនឹងមិនត្រូវការហ្គាស របស់ប្រទេសរុស្សីទៀត ឡើយក្នុងរយៈពេល ២៥ឆ្នាំខាងមុខ។

លោកស្រី បានបញ្ជាក់ទៀតថា អ៊ឺរ៉ុបនឹងអាចទទួលបាននូវអ្វី ដែលជាផែនការ ធ្វើឲ្យមិនប៉ះពាល់បរិស្ថាន ១០០ភាគរយបន្តិចម្តងៗ នៅត្រឹមឆ្នាំ២០៥០ ដែលមានន័យថា ២៥ឆ្នាំទៀតប៉ុណ្ណោះ ហ្គាសនឹងមិនមែនជាធនធាន ចាំបាច់ទៀតឡើយ ឬក៏ស្ថិតនៅក្នុងចំនួន ដ៏តិច
តួចប៉ុណ្ណោះ ។

ទោះបីជាយ៉ាងណាក្តី ក្នុងពេលជាមួយគ្នានេះផងដែរ លោកស្រីអធិកាបតី ក៏បានថ្លែងប្រាប់ទៅកាន់សមភាគី របស់លោកស្រីផងដែរថាអាល្លឺម៉ង់ នឹងបន្តធ្វើការដឹកជញ្ជូនហ្គាស តាមនាវាដដែលឆ្លងកាត់ តាមប្រទេសអ៊ុយក្រែន ទោះបីជាគម្រោង ការសាងសង់ បំពង់បង្ហូរ
ប្រេង Nord Stream 2 បានរួចរាល់ហើយក្តី ។

លោកស្រីបញ្ជាក់ដែរថា ប្រសិនក្នុងករណីដែលរុស្សី នឹងប្រើប្រាស់ គម្រោង Nord Stream 2 ដើម្បីជាអាវុធ ប្រឆាំងនឹង បណ្តាប្រទេសទាំងឡាយ នោះអាល្លឺម៉ង់ នឹងនាំមុខគេក្នុងការស្នើសុំ ទណ្ឌកម្ម ពីអ៊ឺរ៉ុបដើម្បីប្រឆាំងជាមួយ នឹងរដ្ឋាភិបាលមូស្គូជាមិនខាន៕

អនុប្រធានាធិបតីអាមេរិក Kamala Harris សម្ពោធ​ការិយាល័យថ្មី CDC ប្រចាំតំបន់​អាស៊ីអាគ្នេយ៍ នៅវៀតណាម

អ្នកស្រីអនុប្រធានាធិបតី Kamala D. Harris នៅថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២១ បានសម្ពោធការិយាល័យ ប្រចាំតំបន់អាស៊ី​អាគ្នេយ៍ នៃ​មជ្ឈមណ្ឌលបង្ការ និងកម្ចាត់ជំងឺឆ្លង (CDC) របស់សហរដ្ឋអាមេរិក នៅទីក្រុងហាណូយ នៃ​ប្រទេសវៀតណាម នៅក្នុង​ពិធីមួយដែលមានការចូលរួមផងដែរ ពី រដ្ឋមន្រ្តីក្រសួងសុខាភិបាល សហរដ្ឋអាមេរិក ប្រធាន CDC សហរដ្ឋ​អាមេរិក មន្រ្តីជាន់ខ្ពស់ផ្នែកសុខាភិបាលមកពីប្រទេសចំនួន ១១។ នេះបើតាមសេចក្តីប្រកាស ព័ត៌មានស្ថានទូតអាមេរិក ប្រចាំកម្ពុជា។

ការិយាល័យ​ប្រចាំ​តំបន់​ថ្មី​មួយ​នេះ នឹង​ពង្រឹង​សមត្ថភាព​​របស់ CDC សហរដ្ឋអាមេរិក ក្នុងការបំពេញបេសកកម្ម​របស់​ខ្លួន​ក្នុង​ការការពារ​ជនជាតិ​អាមេរិក​និង​ប្រជាជន​​នៅក្នុងតំបន់ ដោយ​ធ្វើការ​ឆ្លើយ​តប ​បាន​ឆាប់​រហ័ស​ទៅ​នឹងការគំរាម​កំហែង​ផ្នែក​សុខភាព​ រាល់​ពេល​ដែលវា​កើត​​មានឡើង ហើយកសាងទំនាក់ទំនង ជាគន្លឹះសម្រាប់ដោះស្រាយ អាទិភាពរួមផ្នែកសុខភាព។

អ្នកស្រី​អនុប្រធានាធិបតី Harris បានធ្វើការបញ្ជាក់បន្ថែម លើការប្តេជ្ញាចិត្ត​របស់សហរដ្ឋអាមេរិក ចំពោះ​កិច្ច​សហ​ប្រតិបត្តិការ​ ផ្នែកសន្តិសុខនៃសុខភាព​នៅក្នុងតំបន់ ហើយបានបន្តធ្វើការអំពាវនាវ ឲ្យមានសកម្មភាពក្នុងការឆ្លើយតប និង​ការត្រៀមខ្លួន ជាស្រេច ចំពោះរោគរាតត្បាតនេះ។

រដ្ឋមន្រ្តីក្រសួងសុខាភិបាល សហរដ្ឋអាមេរិក លោក Xavier Becerra បានមានប្រសាសន៍ថា៖ «តាមរយៈ​ការិយាល័យ​​នេះ យើងនឹងធ្វើការជិតស្និទ្ធជាមួយដៃគូក្នុងតំបន់​នេះរបស់យើង ដើម្បីចែករំលែកយុទ្ធសាស្រ្ត និង​ពង្រឹង​​សមត្ថភាពគ្នា​ទៅវិញទៅមក ដើម្បីធ្វើការបង្ការ តាមដាន និងឆ្លើយតបទៅនឹងការគំរាម​កំហែង​នៃជំងឺឆ្លង សម្រាប់​ពេលនេះ និងពេលអនាគត។ ជោគជ័យ​នេះគឺជាលទ្ធផល​នៃ​កិច្ច​សហ​ប្រតិបត្តិការ​កម្រិត​ខ្ពស់​អស់​រយៈពេល​រាប់​ឆ្នាំមកហើយ រវាងរដ្ឋាភិបាល​របស់យើង។ វាក៏តំណាងផងដែរ នៃឱកាសដ៏​សំខាន់ ក្នុងការ​ប្រមូលផ្តុំគ្នា​ដើម្បី​ធ្វើការ​ពិភាក្សាពីអាទិភាពរួមផ្នែកសន្តិសុខនៃសុខភាព​​នៃប្រទេសរបស់យើង»។

លោកស្រីវេជ្ជបណ្ឌិត Rochelle Walensky ប្រធានទីភ្នាក់ងារ CDC បានមានប្រសាសន៍ថា៖ «ទីភ្នាក់ងារ CDC របស់​សហរដ្ឋអាមេរិកបានមានវត្តមា នយូរមកហើយ នៅតំបន់អាស៊ីអាគ្នេយ៍។ ភាព​ជាដៃ​គូ​យូរ​អង្វែង​របស់​យើង​ជាមួយប្រទេសនៅតំបន់អាស៊ាន បានពង្រឹងមន្ទីរពិសោធន៍​ផ្នែកសុខភាពសាធារណៈ មជ្ឈមណ្ឌល​ប្រតិបត្តិការ​សម្រាប់​គ្រាបន្ទាន់ ប្រព័ន្ធតាមដាន ដែលសុទ្ធតែជាមធ្យោបាយចាំបាច់ នៅក្នុងអំឡុងពេល​នៃការមាន​ រោគ​រាតត្បាត​ ក្នុង​ពេល​នេះ។ ការិយាល័យថ្មីប្រចាំតំបន់នេះ នឹងពង្រឹងបន្ថែមលើកិច្ចសហការជាដៃគូ ដែលមានស្រាប់ ហើយ​ជួយ​យើង ​ឱ្យ​កាន់តែរឹងមាំជាមួយគ្នាថែមទៀត»។

CDC មានភាពសមស្របជាពិសេសសម្រាប់បង្កើនការចូលរួម និងការសហការ​របស់​សហរដ្ឋ​អាមេរិ​កជាមួយ​មេដឹក​នាំ​​​​នៅអាស៊ីអាគ្នេយ៍ ដើម្បីលើកកម្ពស់សមត្ថភាព​របស់តំបន់​នេះ​ក្នុងការ​បង្ការ​តាមដាន​ និង​ឆ្លើយតប​ទៅនឹង​ជំងឺ​ឆ្លង​និង​ការគំរាម​កំហែងថ្មីៗដទៃទៀត មកលើសុខភាព។ អាទិភាព​សម្រាប់ការិយាល័យថ្មី ប្រចាំ​តំបន់​នេះរួមមាន កសាង​កម្លាំង​អ្នកធ្វើការផ្នែកសុខភាពសាធារណៈទៅអនាគត  ពង្រីក​ការ​បណ្តុះ​បណ្តាល​ផ្នែក​មន្ទីរ​ពិសោធន៍​ផ្នែក​សុខភាព​សាធារណៈប្រចាំតំបន់ អភិវឌ្ឍកម្មវិធីថ្មីៗ ដើម្បី​កែលម្អ​សុខភាព​សម្រាប់​ប្រជាជន​ធ្វើ​ចំណាកស្រុក ​និង​ប្រជាជន​ដែល​ធ្វើផ្លាស់ទីលំនៅ ធ្វើឲ្យមានការឆ្លើយតប ​ដោយ​មាន​ការ​សម្រប​សម្រួល​គ្នា​ចំពោះ​ស្ថាន​ភាព​បន្ទាន់​ផ្នែក​សុខភាព​សាធារណៈ តាមរយៈមជ្ឈមណ្ឌលប្រតិបត្តិការ ក្នុងគ្រាបន្ទាន់​ ដែល​មាន​ជា​បណ្តាញ​​ហើយ​ពង្រឹង​ប្រព័ន្ធ​ព្រមាន​ទាន់​ពេល​វេលាទាក់ទងនឹងការរកឃើញជំងឺឆ្លងថ្មីៗ និងដែលឆ្លងពីសត្វមកមនុស្ស។

លោក​វេជ្ជបណ្ឌិត John MacArthur គឺជាប្រធានថ្មី​នៃទីភ្នាក់ងារ CDC ប្រចាំតំប​ន់អាស៊ីអាគ្នេយ៍ ដែល​ធ្វើការងារ គាំទ្រដល់​ដំណើរការ និង​សកម្មភាព​នៅ​ក្នុង​ប្រទេសចំនួន ១១ រួម​បញ្ចូល​ទាំង​ប្រទេស​កម្ពុជា​ផងដែរ​។ ការិយាល័យ CDC អាមេរិក នៅ​កម្ពុជា គឺ​ជា​ផ្នែក​មួយ​របស់​​ស្ថាន​ទូតសហរដ្ឋ​​អាមេរិ​ក នៅ​ភ្នំពេញ ដែល​មាន​ប្រធាន​ គឺ​អ្នក​ស្រីវេជ្ជបណ្ឌិត Rachel Albalak ហើយដើរ​តួនាទី​សំខាន់​ក្នុងវិស័យសុខភាព​សាធារណៈ តាំង​ពី​ឆ្នាំ ២០០២ ដែលធ្វើការងារយ៉ាងសកម្ម​ក្នុងការ​ងារ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ឆ្លង រួម​ទាំង​ជំងឺគ្រុនចាញ់ ជំងឺ​អេដស៍ និង​ជំងឺ​កូវីដ ១៩។

ក្រៅពីការិយាល័យថ្នាក់តំបន់ នៅអាស៊ីអាគ្នេយ៍ CDC ថែមទាំងបានបង្កើត ក្នុងពេលថ្មីៗ​នេះ នូវ​ការិយាល័យ​ប្រចាំ​តំបន់​ នៅអឺរ៉ុបខាងកើត/អាស៊ីកណ្តាល (ប្រទេសហ្សកហ្ស៊ី ឬ Georgia) តំបន់មជ្ឈឹមបូព៌ា/អាហ្វ្រិកខាងជើង (ប្រទេស អូម៉ង់) និង តំបន់អាមេរិកខាងត្បូង (ប្រទេសប្រេស៊ីល)៕

វៀតណាម ដាក់អាទិភាពកំពូល លើគោលនយោបាយអភិវឌ្ឍ ទំនាក់ទំនងជាមួយចិន

ហាណូយ ៖ នាយករដ្ឋមន្រ្តីវៀតណាម លោក Pham Minh Chinh បានលើកឡើងថា ការអភិវឌ្ឍទំនាក់ទំនងរវាងវៀតណាម-ចិន គឺជាជម្រើសយុទ្ធសាស្ត្រ និងជាអាទិភាពកំពូលក្នុងគោល នយោបាយការបរទេស របស់វៀតណាម។


​ ​​លោក​​​​​នា​​យក​​​​​​​​​​រ​​​​​​​​​​​​​ដ្ឋមន្រ្តីរូបនេះ បានធ្វើការកត់សម្គាល់នេះ នៅពេលជួបជាមួយឯកអគ្គរដ្ឋទូតចិន ប្រចាំនៅវៀតណាមលោក Xiong Bo នៅរដ្ឋធានីហាណូយ ប្រ​​​​​​​​​​ទេសវៀតណាម នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។

ថ្លែងដោយវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលរបស់ចិន ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ -១៩ លោកនាយករដ្ឋមន្រ្តី បានពង្រីកការដឹងគុណរបស់វៀតណាម ចំពោះចិន ចំពោះជំនួយវ៉ាក់សាំងជាច្រើន ដែលបំពេញតម្រូវការបន្ទាន់បំផុត របស់វៀតណាម។

លោកបានកត់សម្គាល់ថា“ វៀតណាម តែងតែគាំទ្រការរកឃើញប្រភពដើម តាមបែបវិទ្យាសាស្រ្តនៃមេរោគកូរ៉ូណា ហើយប្រឆាំងនយោបាយ ក្នុងការស្វែងរករាតត្បាត ឬការតាមដានប្រភពដើម” ។

លោកបានអំពាវនាវឱ្យមានកិច្ច សហប្រតិបត្តិការអន្តរជាតិបន្ថែមទៀត ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ -១៩ ព្រោះវាជាជម្រើសត្រឹមត្រូវតែមួយគត់ ដើម្បីយកឈ្នះជំងឺរាតត្បាត ។

លោក Xiong បានលើកឡើងថា ការពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ គឺជាអាទិភាពមួយនៅក្នុង ទំនាក់ទំនងចិន-វៀតណាម នាពេលបច្ចុប្បន្ន ហើយចិន មានឆន្ទៈផ្តល់ជំនួយ ក្នុងអំណាចរបស់ខ្លួន សម្រាប់កិច្ចខិតខំប្រឹងប្រែង របស់វៀតណាម ប្រឆាំងនឹងជំងឺរាតត្បាត ៕

ក្រុមតាលីបង់ រួមភេទជាមួយសាកសព បន្ទាប់ពីចូលកាន់ កាប់អាហ្វហ្គានីស្ថាន

បរទេស ៖ ស្ត្រីម្នាក់ដែលបានភៀសខ្លួន ចេញពីប្រទេសអាហ្វហ្គានីស្ថាន បន្ទាប់ពីក្រុមតាលីបង់ បានផ្តួលរំលំរដ្ឋាភិបាល និងបានគ្រប់គ្រងប្រទេស បានបង្ហាញថា យុទ្ធជនរបស់ក្រុមនេះ បានរួមភេទជាមួយសាកសព ។

យោងតាមសារព័ត៌មាន ZEE NEWS ចេញផ្សាយកាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា ស្ត្រីម្នាក់ដែលត្រូវបានកំណត់អត្តសញ្ញាណថា ជា Muskan បានធ្វើការនៅក្នុងកងកម្លាំងប៉ូលីស នៅអាហ្វហ្គានីស្ថាន បានភៀសខ្លួនទៅប្រទេសឥណ្ឌា បន្ទាប់ពីក្រុមតាលីបង់ បានផ្តួលរំលំរដ្ឋាភិបាល និងបានគ្រប់គ្រង ទីក្រុងកាប៊ុល ។

ស្ត្រីរូបនេះបានបង្ហើបថា យុទ្ធជនតាលីបង់ ធ្លាប់រួមភេទជាមួយសាកសព ។ នាងក៏បានបង្ហាញពីហេតុផល របស់នាងក្នុងការភៀសខ្លួនចេញពីប្រទេស ដោយសារជីវិតរបស់នាង គឺស្ថិតនៅលើបន្ទាត់ គ្រោះថ្នាក់។ ដោយបានពន្យល់ បន្ថែមទៀតនាង Muskan បានផ្តល់សុបិន្តអាក្រក់ នៃស្ថានការណ៍នៅក្នុង ប្រទេសកំណើតរបស់នាង ខណៈពេលនិយាយជាមួយ News18 ដោយនិយាយថា“ ពួកគេចាប់រំលោភសាកសពផងដែរ។ ពួកគេមិនខ្វល់ថាមនុស្សនោះ ស្លាប់ឬរស់ទេ… ” នាងថា តើអ្នកអាចសាកស្រមៃ បន្តិចមើរចំពោះរូបភាពនេះ។

ការអនុវត្តនៃការរួមភេទ ជាមួយសាកសព ត្រូវបានគេហៅថា necrophilia (ភាពចូលចិត្តសាកសព) ៕ប្រែសម្រួលៈ ណៃ តុលា

លោក Putin បញ្ជាក់ថា រុស្សីមានជំហប្រឆាំងទៅនឹង ការធ្វើឧបាយកលនយោបាយ លើបញ្ហាប្រភពដើមនៃកូវីដ

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធនេះ បានចេញផ្សាយថា ប្រធានាធិបតីរបស់ប្រទេសរុស្សីលោក Vladimir Putin បានធ្វើការបង្ហាញជំហរបស់ ប្រទេសរុស្សីក្នុងការប្រឆាំង យ៉ាងខ្លាំងក្លាទៅលើសកម្មភាព ទាំងឡាយណាដែលចាប់យក ឧបាយកលបែបនយោបាយ លើបញ្ហាប្រភពដើមនៃកូវីដ មកធ្វើជាប្រយោជន៍ផ្ទាល់ស្ខលួន។

នៅក្នុងកិច្ចសន្ទនាគ្នា មួយជាមួយនឹងសមភាគីចិន លោកប្រធានាធិបតី Xi Jinping លោក Putin បាននិយាយថា ប្រទេសរបស់លោកនឹងសង្ឃឹមថា នឹងធ្វើការកាន់តែជិតស្និទ្ធ ជាមួយនឹងប្រទេសចិន ដើម្បីអាចបន្តកិច្ចសហប្រតិបត្តិការ កាន់តែស៊ីជម្រៅទៅលើវិស័យផ្សេងៗ និងពង្រឹងកិច្ចការងាររួមគ្នា ដើម្បីប្រយុទ្ធប្រឆាំងទៅនឹងកូវីដ។

គួរឲ្យដឹងដែរថា នៅថ្ងៃជាមួយគ្នានេះ ក្រសួងការបរទេសចិន ក៏បានធ្វើការអំពាវនាវ សាជាថ្មីដើម្បីសុំឲ្យអាមេរិក ក្នុងការបញ្ចប់ធ្វើនយោបាយ ដោយប្រើប្រាស់ឧបាយកល ចាប់យកបញ្ហានៃប្រភពដើមកូវីដ ហើយអាមេរិកគួរតែនាំ WHO ទៅ ស៊ើបអង្កេតជាមួយនឹង មន្ទីរពិសោធរបស់ខ្លួន Fort Detrick និងសកលវិទ្យាល័យ Carolina ជាមុនសិនទៅ ៕

អាមេរិក ជួលដីវៀតណាម ទំហំជាង ៣ហិកតា រយៈពេល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតថ្មី

បរទេស៖ ស្ថានទូតអាមេរិកនៅវៀតណាម បានចុះកិច្ចព្រមព្រៀងជាមួយ នាយកដ្ឋានធនធានធម្មជាតិ និងបរិស្ថានទីក្រុងហាណូយ ដើម្បីជួលដីមួយកន្លែង ដើម្បីសាងសង់ស្ថានទូតថ្មី។

ការចុះហត្ថលេខាលើ កិច្ចព្រមព្រៀងនេះបានធ្វើឡើង កាលពីថ្ងៃពុធនៅក្នុងវត្តមាន នៃដំណើរទស្សនកិច្ចនៅសហរដ្ឋអាមេរិក អនុប្រធានាធិបតី គឺលោកស្រី Kamala Harris, អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម Nguyen Quoc Dung និងប្រធានក្រុងហាណូយ Chu Ngoc Anh។

ស្ថានទូតថ្មីនឹងចំណាយក្នុងទំហំទឹកប្រាក់ ១,២ ពាន់លានដុល្លារ និងមានទីតាំងស្ថិតនៅលើផ្ទៃដី ៣,២ ហិកតានៅក្នុងស្រុក Cau Giay ដែលនឹងត្រូវជួលរយៈពេល ៩៩ ឆ្នាំ យោងតាមកិច្ចព្រមព្រៀង ដែលចុះហត្ថលេខា ដោយសហរដ្ឋអាមេរិក ឯកអគ្គរាជទូតស្ថានទូត Christopher Klein និងប្រធាននាយកដ្ឋានធនធានធម្មជាតិ ហាណូយលោក Bui Duy Cuong ៕

អាមេរិក គួរអញ្ជើញអង្គការសុខភាពពិភពលោក បើកការស៊ើបអង្កេតប្រភពដើមនៃវីរុស នៅ Fort Detrick

ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានជំរុញឱ្យសហរដ្ឋអាមេរិក បញ្ឈប់ការកេងបន្លំនយោបាយលើបញ្ហាដើមកំណើតមេរោគកូរ៉ូណាដោយលើកឡើងថា សហរដ្ឋអាមេរិក គួរតែអញ្ជើញអ្នកជំនាញរបស់ WHO បើកការស៊ើបអង្កេតនៅ Fort Detrick និងសាកលវិទ្យាល័យ North Carolina (UNC) ដើម្បីស្វែងរក ប្រភពនៃមេរោគប្រសិនបើខ្លួនពឹងផ្អែកលើការទទូចទ្រឹស្តីមន្ទីរពិសោធន៍-លេចធ្លាយ។

អ្នកនាំពាក្យចិនលោក វ៉ាង វេនប៊ីន បានធ្វើការកត់សម្គាល់បែបនេះនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃបន្ទាប់ពីតំណាងអចិន្ត្រៃយ៍ចិន ប្រចាំការិយាល័យអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ និងអង្គការអន្តរជាតិដទៃទៀតនៅប្រទេសស្វីស បានសរសេរទៅអគ្គនាយកអង្គការសុខភាពពិភពលោក (WHO) ហើយបានបញ្ជូនឯកសារពីរ ឯកសារស្តីពីមន្ទីរពិសោធន៍ Fort Detrick និង UNC ក៏ដូចជាលិខិតចំហដែលចុះហត្ថលេខាដោយអ្នកប្រើអ៊ិនធឺណិតទាមទារឱ្យមានការស៊ើបអង្កេតលើ Fort Detrick ។

លោកវ៉ាង បានលើកឡើងថា ជំហររបស់ចិន លើការតាមដានប្រភពមេរោគសកល គឺមានភាពស៊ីសង្វាក់គ្នា និងច្បាស់លាស់ដោយបន្ថែមបញ្ហានេះ គឺផ្អែកលើវិទ្យាសាស្ត្រ ហើយចិន តែងតែគាំទ្រហើយនឹងបន្តចូលរួមក្នុងការតាមដានប្រភពដើមតាមបែបវិទ្យាសាស្ត្រ។

សេចក្តីសន្និដ្ឋាន និងអនុសាសន៍នៃរបាយការណ៍សិក្សារួមគ្នារវាងចិន និងអង្គការសុខភាពពិភពលោក WHO ត្រូវបានសហគមន៍អន្តរជាតិនិងសហគមន៍វិទ្យាសាស្ត្រ ទទួលស្គាល់ហើយត្រូវតែគោរព និងអនុវត្ត។

វិទ្យាស្ថានមេរោគឆ្លងវូហាន (WIV) បានទទួលអ្នកជំនាញរបស់ WHO ពីរដង។ អ្នកនាំពាក្យរូបនេះបានបន្ដថា វាមិនទំនងនោះទេ ដែលវីរុសកូរ៉ូណាថ្មី ត្រូវបានលេចធ្លាយចេញពី WIV-នេះគឺជាការសន្និដ្ឋានច្បាស់លាស់នៃរបាយការណ៍សិក្សារួមគ្នារវាងចិន និង WHO ។ អ្នកទាំងឡាយណាដែលទទូចថា លទ្ធភាពនៃការលេចធ្លាយមន្ទីរពិសោធន៍ មិនអាចបដិសេធ បានគួរតែស៊ើបអង្កេតលើ Fort Detrick និង UNC ជាគោលការណ៍យុត្តិធម៌។

លោកវ៉ាង បានបន្ថែមថា សហគមន៍អន្តរជាតិរួមទាំងសាធារណជនអាមេរិក បានព្រួយបារម្ភជាយូរមកហើយអំពីសកម្មភាពខុសច្បាប់ មិនមានតម្លាភាព និងគ្មានសុវត្ថិភាពរបស់ Fort Detrick ដោយលើកឡើងពីឧបទ្ទវហេតុសុវត្ថិភាពជីវសាស្ត្រនៅឆ្នាំ២០១៩ ដែលនាំឱ្យមានការបិទមន្ទីរពិសោធន៍ និងការផ្ទុះឡើងជាបន្តបន្ទាប់ នៃជំងឺដែលមានរោគសញ្ញាស្រដៀងគ្នានៃជំងឺកូវីដ -១៩ ។

សម្រាប់ UNC អ្នកនាំពាក្យបានចង្អុលបង្ហាញថាក្រុមបារិក ដែលដឹកនាំពិភពលោកក្នុងការស្រាវជ្រាវក្នុងវិស័យនេះ ហើយមានសមត្ថភាពខ្ពស់ក្នុងការសំយោគ និងកែប្រែមេរោគឆ្លង នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោកវ៉ាង បានបន្ថែមថា“ យើងសង្ឃឹមថាសហគមន៍អន្តរជាតិ អាចសហការគ្នា ដើម្បីទប់ទល់នឹងប្រតិកម្មនៃនយោបាយ និងនាំយកប្រភពដើមនៃការសិក្សាត្រលប់ទៅរកផ្លូវត្រូវនៃកិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រ”៕

ប្រធានាធិបតីអាមេរិក សន្យាវាយបកប្រឆាំងក្រុមរដ្ឋឥស្លាម Daesh-K ដែលអះអាងទទួលខុសត្រូវលើការ បំផ្ទុះគ្រាប់បែក២គ្រាប់

បរទេស៖ យ៉ាងហោចណាស់ទាហានអាមេរិក ១២ នាក់ ស្លាប់ និងជនជាតិអាហ្វហ្គានីស្ថានរាប់សិបនាក់ត្រូវបានសម្លាប់ បន្ទាប់ពីការវាយប្រហារដោយគ្រាប់បែកពីរគ្រាប់នៅខាងក្រៅអាកាសយានដ្ឋានអន្តរជាតិហាមីដកាហ្សៃ កាលពីថ្ងៃព្រហស្បតិ៍។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា ការព្រមានពីការព្រមានអំពីការវាយប្រហារ ដ៏ធំមួយបានកើតឡើងខណៈដែលអ្នកភៀសខ្លួនកំពុងសម្រុកចូល អាកាសយានដ្ឋានទីក្រុងកាប៊ុល ដែលមានមនុស្សកកស្ទះរួចហើយក្នុងការប៉ុនប៉ង ភៀសខ្លួនចេញពីប្រទេសអាហ្វហ្គានីស្ថាន។

ប្រធានាធិបតីអាមេរិកលោក ចូបៃដិន បានប្រកាសក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា ខណៈពេលដែលថ្នាក់ដឹកនាំយោធាអាមេរិក ត្រូវបានបញ្ជាឱ្យបំពេញបេសកកម្មជម្លៀស នៅអាហ្វហ្កានីស្ថានមុនថ្ងៃកំណត់ថ្ងៃទី ៣១ ខែសីហា លោកក៏បានណែនាំបុគ្គលិកឱ្យតាមប្រមាញ់ក្រុមសកម្មប្រយុទ្ធដែលនៅ ពីក្រោយការវាយប្រហារភេរវកម្មនៅទីក្រុងកាប៊ុល។

លោកថា “យើងនឹងមិនត្រូវបានរារាំងដោយភេរវករទេ។ យើងនឹងមិនអនុញ្ញាតឱ្យពួកគេបញ្ឈប់បេសកកម្មរបស់យើងទេ។ យើងនឹងបន្តការជម្លៀស។ ខ្ញុំក៏បានបញ្ជាឱ្យមេបញ្ជាការរបស់ខ្ញុំបង្កើតផែនការប្រតិបត្តិការ ដើម្បីវាយលុកទ្រព្យសម្បត្តិភាពជាអ្នកដឹកនាំ និងមធ្យោបាយរបស់ [Daesh-K ] ។

ប្រធានាធិបតីអាមេរិក បានប្តេជ្ញាឆ្លើយតបដោយ កម្លាំងនិងភាពជាក់លាក់ប្រឆាំងក្រុមនេះ ដែលបានអះអាងទទួលខុសត្រូវចំពោះ ឧប្បត្តិហេតុភេរវកម្មដ៏សាហាវនៅ រដ្ឋធានីអាហ្វហ្គានីស្ថាន៕

លោក ចូ បៃដិន ប្តេជ្ញាបន្តការជម្លៀសពីក្រុងកាប៊ុល ទោះបីមានការបំផ្ទុះគ្រាប់បែកសម្លាប់ទាហានអាមេរិក ១៣នាក់

បរទេស៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយថា ការដឹកជញ្ជូនរបស់អាមេរិកពីទីក្រុងកាប៊ុល នឹងបន្ត ទោះបីមានការវាយប្រហារដោយក្រុមជីហាដដែលបានសម្លាប់មនុស្សជាង ៦០ នាក់ ក្នុងនោះមានសមាជិកសេវាកម្មអាមេរិកចំនួន ១៣ នាក់ក៏ដោយ។

យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា លោក បៃដិន បានមានប្រសាសន៍ថា“ យើងត្រូវតែបំពេញបេសកកម្មនេះ ហើយយើងនឹងធ្វើ” ហើយលោកក៏ប្តេជ្ញាតាមប្រមាញ់ជនដៃដល់ផងដែរ។

មនុស្សជាង ១០ ម៉ឺននាក់ត្រូវបានជម្លៀសចេញពីទីក្រុងកាប៊ុល ដែលបានធ្លាក់ទៅលើក្រុមតាលីបង់កាលពីថ្ងៃទី ១៥ ខែសីហា។ ប៉ុន្តែជនជាតិអាហ្វហ្គានីស្ថានជាច្រើនទៀតបានប្រញាប់ប្រញាល់ទៅព្រលានយន្តហោះមុនថ្ងៃកំណត់ថ្ងៃទី ៣១ ខែសីហា សម្រាប់ការចាកចេញរបស់កងកម្លាំងអាមេរិក។

លោកបៃដិនប្តេជ្ញាបញ្ចប់បេសកកម្មនេះដោយបន្ថែមថា“ យើងនឹងមិនត្រូវបានរារាំងដោយពួកភេរវករឡើយ” ៕

អាមេរិក ត្រូវតែខិតចូលឲ្យជិតចិន ដោយភាពថ្លៃថ្នូរ និងការគោរព 

សិង្ហបុរី៖ អ្នកការទូតសិង្ហបុរីម្នាក់ បានលើកឡើងថា សហរដ្ឋអាមេរិក គួរតែខិតជិតចិន ដោយភាពថ្លៃថ្នូរ និងគោរពប្រវត្តិសាស្ត្រយូរអង្វែងរបស់ចិន បើទោះបីជាមានឧបសគ្គ និងការលំបាកនាពេលបច្ចុប្បន្នក៏ដោយ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក Kishore Mahbubani មន្ត្រីរាជការសិង្ហបុរីអាជីពជាអ្នកការទូត បានលើកឡើងថា“ ចិន មិនគំរាមកំហែងសហរដ្ឋអាមេរិកនោះទេ” និងការសិក្សាបានឲ្យដឹងនៅក្នុងអត្ថបទមួយ ដែលត្រូវបានបោះពុម្ពផ្សាយតាមអ៊ីនធឺណិតដោយ Newsweek។

លោក Kishore Mahbubani ដែលបម្រើការជាអ្នកការទូតបានលើកឡើងថា “ប្រទេសចិន មានអាយុកាលប្រហែល ៥,០០០ ឆ្នាំហើយ។ សហរដ្ឋអាមេរិក មានអាយុកាល ២៥០ ឆ្នាំហើយ ហើយវាមិនគួរឱ្យភ្ញាក់ផ្អើលទេ ដែលអនីតិជន ដូចជាសហរដ្ឋអាមេរិក នឹងពិបាកដោះស្រាយជាមួយអរិយធម៌វ័យចំណាស់ ដែលឆ្លាតជាងមុន” សម្រាប់ប្រទេសសិង្ហបុរីរយៈពេល ៣៣ ឆ្នាំប៉ុណ្ណោះ។

មហាអំណាចពិភពលោកអាមេរិក និងចិន កំពុងមានការប្រកួតប្រជែងគ្នាយ៉ាងខ្លាំងលើគ្រប់វិស័យ ទាំងការទូត ការពារជាតិ សេដ្ឋកិច្ច គោលនយោបាយការបរទេស ខ្សែក្រវ៉ាត់ និងផ្លូវរបស់ចិន និងឥណ្ឌូ-ប៉ាស៊ីហ្វិក របស់អាមេរិក នៅក្នុងតំបន់អាស៊ី៕


To Top