ព័ត៌មានអន្តរជាតិ

ហ្គាណាទទួល បានប្រាក់ជំនួយ ១ពាន់លានដុល្លារ ពីមូលនិធិហិរញ្ញវត្ថុ អន្តរជាតិ IMF

បរទេស ៖ ក្រសួងហិរញ្ញវត្ថុ របស់ប្រទេសហ្គាណា កាលពីថ្ងៃសុក្រម្សិលមិញនេះ បានប្រកាសថា ប្រទេសរបស់ខ្លួន ទើបតែទទួលបានប្រាក់ ជំនួយប្រមាណជា ១ពាន់លានដុល្លារ ពីអង្គការមូលនិធិហិរញ្ញវត្ថុ អន្តរជាតិហៅកាត់ថា IMF ដើម្បីយកមកធ្វើការ ជម្រុញការងើបឡើង វិញនៃសេដ្ឋកិច្ច ។

កញ្ចប់នេះត្រូវ បានគេដឹងថា គឺជាផ្នែកមួយ នៃកញ្ចប់មូលនិធិសរុប ប្រមាណជា៦៥០ពាន់លានដុល្លារ ដែលទទួលបានពីបណ្តា ប្រទេសជាសមាជិក របស់ IMF ដើម្បីជួយគាំទ្រ ដល់ការងើបឡើងវិញ នៃសេដ្ឋកិច្ចជាសកល ។

ផ្ទាំងពាណិជ្ជកម្ម

ទោះបីជាយ៉ាងណា ក្តី គេក៏បានដឹងដែរថា កាលពីឆ្នាំ២០២០ ប្រទេសហ្គាណា ក៏ធ្លាប់បានទទួលកញ្ចប់ប្រាក់ ជំនួយប្រមាណជា ១ ពាន់លានដុល្លារ ម្តងហើយ ដែរពីសំណាក់ IMF ដើម្បីប្រយុទ្ធប្រឆាំង ទៅនឹងបញ្ហារាតត្បាត នៃវិរុសកូវីដ៕

ប្រែសម្រួល៖ស៊ុនលី

To Top