ព័ត៌មានអន្តរជាតិ

អូស្រ្តាលី ធ្វើកិច្ចព្រមព្រៀង ដូរថ្នាំវ៉ាក់សាំងគ្នា ជាមួយសិង្ហបុរី ស្របពេលករណី កូវីដ១៩ ផ្ទុះកើនឡើង

បរទេស៖ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison បានមានប្រសាសន៍ នៅថ្ងៃអង្គារនេះថា ប្រទេសអូស្ត្រាលី នឹងទទួលថ្នាំ វ៉ាក់សាំងកូវីដ១៩ Pfizer ចំនួន៥០០.០០០ដូស ពីប្រទេសសិង្ហបុរី នៅក្នុងសប្ដាហ៍នេះ បន្ទាប់ពីទីក្រុងកង់ប៉េរ៉ា បានយល់ព្រមលើ កិច្ចព្រមព្រៀង ដូរគ្នាមួយ ក្នុងគោលបំណងទប់ស្កាត់ កំណើនឆ្លងមេរោគកូរ៉ូណា។

កិច្ចព្រមព្រៀង ដែលនឹងឃើញ អូស្ត្រាលី បញ្ជូនឲ្យវិញ នូវថ្នាំវ៉ាក់សាំងកូវីដ១៩ Pfizer ចំនួនប្រហែលគ្នា ដល់ប្រទេសសិង្ហបុរី នៅក្នុងខែធ្នូនោះ នឹងអនុញ្ញាតឲ្យ ទីក្រុងកង់ប៉េរ៉ា បង្កើនល្បឿន កម្វវិធីចាក់ថ្នាំវ៉ាក់សំាង របស់ខ្លួន ស្របពេលដែលករណី ឆ្លងប្រចាំថ្ងៃ ជិតចូលដល់កម្រិតកំណត់ត្រា សម្រាប់ប្រទេស។

លោក Morrison បាននិយាយប្រាប់ អ្នកសារព័ត៌មាន នៅក្នុងទីក្រុងកង់ប៉េរ៉ាដូច្នេះថា “នោះមានន័យថា មានថ្នាំ៥០០.០០០ដូសបន្ថែម ដែលនឹងកើត មាននៅក្នុងខែកញ្ញា ដែលបើមិនដូច្នោះទេ​នឹងចាំបាច់ ត្រូវរង់ចាំជាច្រើនខែ ចាប់ពីពេលបច្ចុប្បន្នទៅ ក្នុងការបង្កើនល្បឿនកម្មវិធី ចាក់ថ្នាំវ៉ាក់សាំង របស់យើង នៅក្នុងពេលដ៏សំខាន់នេះ ស្របពេល ដែលយើងដើរឆ្ពោះទៅរក គោលដៅ៧០ភាគរយ និង៨០ភាគរយ”។

គួរបញ្ជាក់ថា ស្របពេលដែលអូស្ត្រាលី បានគ្រប់គ្រងដើម្បី ទទួលជោគជ័យ ក្នុងការទប់ស្កាត់មេរោគកូរ៉ូណា តាមរយៈប្រព័ន្ធនៃបម្រាមគោចរ និងការធ្វើចត្រាឡីស័កដ៏តឹងរឹងនោះ ការដំណើរការលើ ការចាក់វ៉ាក់សាំងយឺតយ៉ាវ បានធ្វើឲ្យប្រទេសងាយរងគ្រោះ ចំពោះការឆ្លងខ្ពស់នៃជម្ងឺកូវីដ១៩ ប្រភេទដែលតា៕

ប្រែសម្រួល៖ប៉ាង កុង

To Top