ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ លើកឡើងថា កិច្ចចរចានុយក្លេអ៊ែរ ប្រហែលជាមិនអាចកើតឡើង ឡើយរហូតដល់ខែវិច្ឆិកា

បរទេស៖ តាមការចេញផ្សាយ របស់ The Bloomberg កាលពីថ្ងៃពុធម្សិលមិញនេះ បានឲ្យដឹងថារដ្ឋាភិបាលថ្មី នៃប្រទេសអ៊ីរ៉ង់ បានធ្វើការប្រកាស លើកឡើងថា ខ្លួននឹងបន្តធ្វើការ ចរចាគ្នាឡើងវិញ អំពីបញ្ហានុយក្លេអ៊ែរឡើយ រហូតដល់ចុងខែវិច្ឆិកា។

រដ្ឋាភិបាលអ៊ីរ៉ង់ បានដាក់ក្តីរំពឹងទុកថា ជាការដោះដូរគ្នាប្រេង របស់ខ្លួន គួរតែអាចត្រូវបានចរាចរ ចូលទៅក្នុងទីផ្សារទិញលក់វិញ ឲ្យបានមុនកិច្ចប្រជុំនេះ អាចធ្វើឡើងសាជាថ្មីទៅបាន តាមផែនការ។

កាលពីដើមសប្តាហ៍ រដ្ឋមន្ត្រីក្រសួងការបរទេស អ៊ីរ៉ង់លោក Hossein Amirabdollahian បានបញ្ជាក់ថាទោះបីជាយ៉ាងណា ការសម្រេចចិត្តចុងក្រោយ និងការផ្លាស់ប្តូរផែនការនេះនឹងត្រូវធ្វើឡើងអាស្រ័យ ទៅលើដំណើរការ នៃរដ្ឋាភិបាលថ្មី របស់អ៊ីរ៉ង់ ដែលមាននៅក្នុងរយៈពេល ២ឬ៣ខែនេះ។

ទោះបីជាយ៉ាងណាក្តី ក្រុមអ្នកកាទូត អន្តរជាតិជាច្រើន បាននិយាយថាពួកគេ មានជំនឿជាក់ថា៩០ភាគរយ ដែលកិច្ចព្រមព្រៀងនេះ នឹងធ្វើទៅជោគជ័យ នៅពេលដែលប្រទេសជាច្រើន នឹងចូលរួម
កិច្ចប្រជុំនេះជាមួយគ្នា ដូចជាអាមេរិក សហភាពអ៊ឺរ៉ុប អង់គ្លេស រុស្សី និងចិនផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top