ព័ត៌មានអន្តរជាតិ

ប្រេសិតចិន ធ្វើដំណើរ ទៅមីយ៉ានម៉ា ស្របពេល ដែលផ្លូវថ្មីទៅកាន់មហាសមុទ្រឥណ្ឌា បានបើក

បរទេស៖ ប្រេសិតពិសេស ទទួលបន្ទុកកិច្ចការ អាស៊ីរបស់ប្រទេសចិន លោក Sun Guoxiang បានធ្វើដំណើរទស្សនកិច្ច ប្រទេសមីយ៉ានម៉ា កាលពីសប្ដាហ៍មុន ដើម្បីពិភាក្សាគ្នាជាំមួយថ្នាក់ដឹកនាំ យោធា របស់ប្រទេសនេះ ស្របពេលដែលផ្លូវថ្មីមួយ ដែលលាតសន្ធឹង ពីប្រទេសអាស៊ីអាគ្នេយ៍នេះ បានបើកការភ្ជាប់លំហូរជំនួញចិន ទៅកាន់មហាសមុទ្រឥណ្ឌា។ 

ផ្ទុយទៅនឹង បណ្ដាប្រទេសលោកខាងលិចភាគច្រើន ដែលធ្វើការថ្កោលទោស កងទ័ពភូមា សម្រាប់ការផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោត របស់លោកស្រី អ៊ុង សានស៊ូជី នោះ ប្រទេសចិន នាពេលថ្មីៗនេះ បានបង្ហាញឥរិយាបថកាន់តែទន់ភ្លន់ឡើង និងបាននិយាយថា អាទិភាពរបស់ខ្លួនគឺស្ថិរភាព និងការមិនជ្រៀតជ្រែកក្នុងប្រទេសជិតខាងនេះ។ 

នៅក្នុងអំឡុងដំណើរទស្សនកិច្ច កាលពីថ្ងៃទី២១ដល់ទី២៨ ខែសីហាកន្លងទៅ លោក Sun Guoxiang  បានជួបជាមួយមេដឹកនាំយោធា លោក Min Aung Hlaing ក៏ដូចជារដ្ឋមន្ត្រីការបរទេស លោក Wunna Maung Lwin និងរដ្ឋមន្ត្រី ទទួលបន្ទុកការិយាល័យ រដ្ឋាភិបាលសហភាព លោក Yar Pyae និងបានផ្លាស់ប្តូរមតិគ្នា ជាមួយមន្ត្រីជាន់ខ្ពស់ទាំងនោះ ស្តីពីស្ថានភាពនយោបាយ នៅមីយ៉ានម៉ា នេះបើតាមសម្តីមន្ត្រីនាំពាក្យ ក្រសួងការបរទេសចិន លោក Wang Wenbin នៅថ្ងៃអង្គារ។ 

លោក Wang Wenbin បាននិយាយប្រាប់សន្និសីទកាសែតមួយនៅក្នុងទីក្រុងប៉េកាំងយ៉ាងដូច្នេះថា “យើងនឹងធ្វើការងាររួមគ្នា ជាំមួយសហគមន៍អន្តរជាតិ ដើម្បីដើរតួនាទីស្ថាបនា នៅក្នុងកិច្ចប្រឹងប្រែងរបស់មីយ៉ានម៉ា ដើម្បីស្តារឡើងវិញនូវស្ថិរភាពសង្គម និងបន្តធ្វើការផ្លាស់ប្តូរលទ្ធិប្រជាធិបតេយ្យ ក្នុងពេលឆាប់ៗនេះ”៕ 

To Top