Covid-19

ហ្វីលីពីន មានអ្នកឆ្លងកូវីដ សរុបកើនឡើង ទៅដល់២លាននាក់ ជាលើកដំបូង

ម៉ានីល៖ គិតត្រឹមថ្ងៃទីពុធទី១ ខែកញ្ញា តួលេខនៃអ្នកឆ្លងវិរុសកូវីដ នៅទូទាំងប្រទេសហ្វីលីពីន ត្រូវបាន CNA ចេញផ្សាយថា បានកើនឡើងទៅដល់ ២លាននាក់ហើយ ជាលើកដំបូង ខណៈដែល វិរុសពូជថ្មី កំពុងធ្វើចរាចរយ៉ាងខ្លាំងក្លា នៅទីនេះ។

ប្រភពដដែល បានសរសេរទៀតថា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ ចុងក្រោយនេះ ចំនួននៃការឆ្លង គឺមានអត្រាកើនឡើងខ្ពស់បំផុត មិនធ្លាប់មាន គិតចាប់តាំងតែពីពេលចាប់ផ្តើម ដំបូងនៃការ រីករាលដាលវិរុសកូវីដ នៅក្នុងប្រទេស ហើយក្រសួងសុខាភិបាល បានព្រមានថាវានឹងអាចបន្តកំណត់ត្រា អាក្រក់នេះបន្ថែមទៀត នៅពេលខាងមុខ។

គួរឲ្យដឹងដែរគិតត្រឹមថ្ងៃពុធ ចំនួននៃអ្នកឆ្លងថ្មី មានទៅដល់១៤ ២១៦នាក់ ដែលបានធ្វើឲ្យចំនួនឆ្លងសរុប មានទៅដល់ជាង២លាននាក់ហើយ ចំនួនអ្នកបាត់បង់ជីវិត សរុបមានទៅដល់៣៣ ៥៣៣នាក់
នៅក្នុងចំណោម ពលរដ្ឋហ្វីលីពីន ទាំងអស់ ដែលមានប្រមាណជា១១០លាននាក់៕

ប្រែសម្រួល៖ស៊ុនលី

To Top