Covid-19

វៀតណាម មានអ្នកឆ្លងជំងឺកូវីដ-១៩ ជាង១១.០០០នាក់

ហាណូយ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាល របស់ប្រទេសវៀតណាម បានឲ្យដឹងថា ប្រទេសវៀតណាម បានរាយការណ៍ថា មានករណីថ្មី នៃជំងឺកូវីដ-១៩ ចំនួន១១.៤៣៤នាក់ គិតត្រឹមថ្ងៃពុធ ក្នុងរាប់ទាំង១១.៤២៩នាក់ ជាអ្នកឆ្លងសហគមន៍ និង៥នាក់ ជាអ្នកនាំចូលពីខាងក្រៅ ។

ក្រសួងបានឲ្យដឹងថា ការឆ្លងជំងឺថ្មី នំាឲ្យចំនួនអ្នកឆ្លងជំងឺ សរុបទូទាំងប្រទេសកើនឡើង ដល់៤៧៣.៥៣០នាក់ ជាមួយគ្នានេះដែរ មានអ្នកស្លាប់ចំនួន១១.៨៦៨នាក់ ។ ភាគច្រើន នៃករណីឆ្លងជំងឺ ក្នុងសហគមន៍ ត្រូវបានរកឃើញ នៅតំបន់ភាគខាងត្បូង ក្នុងនោះរាប់ទាំង៥.៣៦៨នាក់ ដែលជាចំណុចកណ្តាល នៃក្រុងហូជីមិញ ហើយ៣.៤៤០នាក់នៅជិតខេត្ត Binh Duong និង៧៥៩នាក់ នៅក្នុងខេត្ត Dong Nai ។

ក្រសួងបានឲ្យដឹងថា អ្នកជំងឺកូវីដ-១៩ចំនួន២៤៨.៧២២នាក់ បានជាសះស្បើយពីជំងឺ បានកើនឡើង៩.៨៦២នាក់គិតពីថ្ងៃអង្គារ ទន្ទឹមនឹងនេះដែរ ជាង២០,២លានដូស នៃវ៉ាក់សាំងការពារ ជំងឺកូវីដ-១៩ត្រូវបានចាក់ថ្នាំ នៅទូទាំងប្រទេស ។

ក្រសួងបានឲ្យដឹងថា គិតត្រឹមពុធ វៀតណាម បានចុះបញ្ជីដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ ក្នុងស្រុកចំនួន៤៦៩.៣១១នាក់ ចាប់តាំងពចាប់ផ្តើម រលកថ្មី កាលពីចុងខែមេសា ក្នុងឆ្នាំនេះ ៕

ប្រែសម្រួលដោយ៖ម៉ៅ បុប្ផាមករា

To Top