លីម៉ា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ថា លោក Luis Reategui អ្នកនាំពាក្យ មកពីវិទ្យាស្ថានជាតិ ការពារជនស៊ីវិល បានឲ្យដឹងកាលពីថ្ងៃអង្គារថា ចំនួនមនុស្សស្លាប់ កាលពីថ្ងៃអាទិត្យដោយសារករណី ទូកបុកគ្នានៅទន្លេ Huallaga River នៅ Peruvian Amazon បានកើនឡើងដល់២១នាក់ ។
លោក Reategui បានប្រាប់ដល់បណ្តាញសារព័ត៌មាន ប៉េរូ Radio Programas del Peru បានលើកឡើងថា “សរុបទៅ យើងបានរកឃើញ…២១នាក់ស្លាប់ ក្នុងនោះរាប់ទាំងកុមារ មនុស្សវ័យជំទង់ និងមនុស្សពេញវ័យផងដែរ” ។
ទូកបានបុកគ្នា កាលពីព្រឹកថ្ងៃអាទិត្យ នៅជិតកំពង់ផែ Zamora នៅគ្រាដែលទូកទឹកប្រេងមួយគ្រឿង បានបុកនឹងទូកដឹកអ្នក ដណើរមួយគ្រឿង នៅក្នុងក្រុង Yurimaguas ភូមិ Santa Maria នៅភាគខាងជើងតំបន់ Amazonian នៃក្រុង Loreto ៕
ដោយ៖ម៉ៅ បុប្ផាមករា