Covid-19

កូរ៉េខាងជើង បដិសេធ ទទួលយកវ៉ាក់សាំង Sinovac ចំនួន៣លានដូស

បរទេស៖ យោងតាមការប្រកាសរបស់ UNICEF កាលពីថ្ងៃពុធម្សិលមិញ បានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង បានបដិសេធទទួលយកវ៉ាក់សាំង Sinovac ទាំង៣លានហើយបញ្ជាក់ថា គួរតែបញ្ចូនវាទៅកាន់ប្រទេស ដែលទទួលរងគ្រោះធ្ងន់ធ្ងរវិញល្អជាង។

ប្រទេសដែលឯកោមួយនេះ បែរជាបានចង្អុលបង្ហាញអំពី ការផ្គត់ផ្គង់វ៉ាក់សាំងសកល ដែលនៅមានចំនួនកំណត់នៅឡើយ ព្រមទាំងការបន្តកើនឡើង នៃមេរោគនៅកន្លែងផ្សេងទៀត លើលោកផងដែរ នេះបើយោងតាមការបញ្ជាក់បន្ថែម ដោយប្រភពដដែលនេះ។

គួរឲ្យដឹងដែរថា មកដល់ពេលនេះកូរ៉េខាងជើង នៅមិនទាន់មានការរាយការណ៍ណាមួយ អំពីករណីវិជ្ជមានកូវីដនៅឡើយ នោះទេខណៈដែលប្រទេសនៅ តែបន្តធ្វើការរឹតត្បិតយ៉ាងខ្លាំង ទៅលើការគ្រប់គ្រងការរីករាលដាល ដោយមានទាំងការបិទទ្វាព្រំដែន និងការធ្វើដំណើរនៅក្នុងស្រុកផងដែរ។

អ្នកនាំពាក្យរបស់ UNICEF បានបញ្ជាក់ប្រាប់ក្រុមអ្នកកាសែតថា កូរ៉េខាងជើងនឹងបន្តធ្វើការ ទំនាក់ទំនងជាមួយនឹងកម្មវិធី COVAX របស់ WHO ដើម្បីទទួលយកជំនួយជាវ៉ាក់សាំង ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ៕

ប្រែសម្រួល៖ ស៊ុន លី

To Top