បរទេស៖ យោងតាមការចេញផ្សាយរបស់កាសែត បរទេសនៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថាបណ្តាប្រទេសជិតខាង របស់អាហ្គានីស្ថានបានបន្តបិទទ្វា ព្រំដែនរបស់ពួកគេ
នៅឡើយដើម្បីរារាំងមិនឲ្យមានសកម្មភាព អន្តោប្រវេសខុសច្បាប់កើតឡើងឡើយ។
បណ្តាប្រទេសទាំងនោះបានបង្ហាញពីជំហដើម្បីរង ចាំជាមុនរហូតដល់មានការធានាឲ្យមានសិទ្ធជ្រកកោនពីសំណាក់បណ្តា ប្រទេសនៅលោកខាងលិចជាមុនសិនហើយធ្វើឲ្យ
ច្បាស់លាស់ថាពលរដ្ឋអាហ្កានីស្ថាន ដែលភៀសខ្លួននឹងមិនជាប់គាំង នៅក្នុងប្រទេសពួកគេលើសពី១០ថ្ងៃឡើយ។
យោងតាមការឆ្លើយឆ្លងរបស់ BBC បានបញ្ជាក់ថាប្រទេសដែលបានបន្តបិទព្រំដែននោះមានដូចជាUzbekistan, Tajikistan, Turkmenistan និង Pakistan ផងដែរពីព្រោះថា ពួកគេមិនទាន់ច្បាស់ទេថាសហរដ្ឋអាមេរិក អង់គ្លេសនិងអាល្លឺម៉ង់នឹងទទួលយកជន ភៀសខ្លួន នោះនៅឡើយ៕
ប្រែសម្រួល៖ស៊ុនលី
