ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ថា ឥណ្ឌូនេស៊ី បានបង្កើនគោលដៅ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់ ២,៣លាននាក់ក្នុង១ថ្ងៃ នៅក្នុងខែកញ្ញានេះពី ២លានដូសក្នុងខែសីហា ដើម្បីបង្កើនសមិទ្ធផល នៃការបង្កើតឲ្យមានភាពសុំា និងបញ្ចប់ការឆ្លងរាតត្បាត ។ មន្ត្រីមួយរូបបានឲ្យដឹង នៅថ្ងៃព្រហស្បតិ៍ ។
លោក Dante Saksono អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាល បានថ្លែងថា “យើងមានសុទិដ្ឋិនិយមថា គោលដៅរបស់យើងចំនួន ២,៣លានដូសក្នុងមួយថ្ងៃ នឹងសម្រេចបាន” ។
ឥណ្ឌូនេស៊ី បានបង្កើនល្បឿននៃ ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ក្នុងរយៈពេល ២ខែចុងក្រោយនេះ ដោយចាក់វ៉ាក់សាំងចំនួន ៥០លានដូស ក្នុងរយៈពេល ៦សប្តាហ៍ ឬចាប់ពីពាក់កណ្តាលខែកក្កដា ដល់ខែសីហា ។
ទន្ទឹមនឹងនេះ ចាប់ពីខែមករាដល់ខែមិថុនា រដ្ឋាភិបាលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន៥០លានដូស ដល់ប្រជាពលរដ្ឋរបស់ខ្លួន ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា