បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃសុក្រនេះ បានឲ្យដឹងថាកិច្ចពិភាក្សាគ្នាមួយៅទៅលើបញ្ហានៃប្រទេសអាហ្គានីស្ថាន ដោយក្រុមរដ្ឋមន្ត្រីការបរទេសរបស់អ៊ឺរ៉ុប បានធ្វើឡើងជាមួយនឹងប្រធានបទរបៀបនៃ ការភ្ជាប់ទំនាក៉ទំនងជាមួយនឹងក្រុមតាលីបង់។

ក្រុមរដ្ឋមន្ត្រីការបរទេសទាំងនោះ បានបង្កើនកិច្ចខំប្រឹងប្រែងដើម្បី ជាពិសេសផ្តោតសំខាន់ទៅលើបេសកកម្មជំនួយ មនុស្សធម៍នៅក្នុងប្រទេស អាហ្គានីស្ថាន និងក៏ដូចជាការងារដើម្បីជន្លៀសពលរដ្ឋអាហ្គានីស្ថាន ដែលបានធ្វើអន្តោប្រវេសនោះផងដែរ។
អ្នកតំណាងរបស់ប្លុកអ៊ឺរ៉ុបលោក Josep Borrell បានថ្លែងប្រាប់ទៅក្រុមអ្នកកាសែតថាគោលបំណងធំនៃកិច្ចប្រជុំនេះធ្វើឡើងដើម្បីអាច ឈានទៅដល់កិច្ចព្រមព្រៀងមួយ ក្នុងការសម្របសម្រួលនិងភ្ជាប់ទំនាក់ទំនង ជាមួយនឹងក្រុមតាលីបង់ក្នុងលក្ខខណ្ឌជា មូលដ្ឋានព្រមទាំងជាមួយនឹង ភាគីចាំបាច់ដទៃទៀតផងដែរ៕
ប្រែសម្រួល៖ស៊ុនលី
