បរទេស៖ យោងតាមការប្រកាស ដោយក្រសួង ថាមពលរបស់ប្រទេសអ៊ុយក្រែន នៅថ្ងៃសុក្រ បានឲ្យដឹងថាប្រទេសអ៊ុយក្រែន កំពុងចាប់ផ្តើម ធ្វើការងារ ដើម្បីពឹងផ្អែកទៅលើ ប្រភពថាមពលចម្រុះ តាមរយៈការនាំចូល ហ្គាសពីប្រទេសកាតា។
ប្រភពដដែល បានសរសេរទៀតថា ការប្រកាសនេះត្រូវបានធ្វើឡើង ដោយអនុរដ្ឋមន្ត្រីលោក Maksym Nemchynov នៅអំឡុង ពេលនៃកិច្ចប្រជុំជាលើកទី២ របស់ខ្លួន ជាមួយនឹងគណកម្មការចម្រុះ រវាងរដ្ឋាភិបាល កាតានិងអ៊ុយក្រែន ទៅលើបញ្ហាសេដ្ឋកិច្ចពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការ បច្ចេកវិទ្យា។
លោកបន្ត ថាអ៊ុយក្រែន មានសក្តានុពលខ្លាំង ចំពោះការនាំចូលហ្គាស ពីប្រទេសកាតា តាមរយៈហេដ្ឋាចរចនាសម្ព័ន្ធ ដែលមានស្រាប់ជាមួយនឹង ប្រទេសជិតខាងផង និងក៏អាចក្នុងការសាងសង់ ហេដ្ឋារចនាសម្ព័ន្ធខ្លួនឯងផង នៅក្នុងរយៈពេល៥ឆ្នាំខាងមុខនេះ។
គួរឲ្យដឹងដែរថា កាតា គឺជាប្រទេសផលិត និងនាំចេញហ្គាសច្រើន ជាងគេបំផុតលើលោកផងដែរ ដោយកាលពីឆ្នាំទៅរដ្ឋ នៅឈូងសមុទ្រ ហ្គ្លោហ្វមួយនេះ បាននាំចេញហ្គាសរហូត ទៅដល់១០០ពាន់ម៉ែត្រគូប៕
ប្រែសម្រួល៖ស៊ុនលី