វ៉ាស៊ីនតោន៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១ថា លោក ចូ បៃដិន ប្រធានាធិបតីអាមេរិក បានថ្លែងថា “ការវិនិយោគជាប្រវត្តិសាស្ត្រ” គឺត្រូវការជាចាំបាច់ ដើម្បីដោះស្រាយ វិបត្តិអាកាសធាតុ ព្រោះភាគឦសានបណ្តាលមកពីជំនន់ទឹកភ្លៀង និងព្យុះសង្ឃរា ដែលបានសម្លាប់មនុស្សតិចបំផុត៤៥នាក់ហើយ ។
លោកប្រធានាធិបតីបានថ្លែងថា សហរដ្ឋអាមេរិក កំពុងប្រឈមនឹង ការបំផ្លាញដែលទាក់ទងនឹង អាកាសធាតុនៅទូទាំងប្រទេស ហើយការដោះស្រាយវាគឺជា “បញ្ហាជីវិត និងការស្លាប់” ។
ទីក្រុងញ៉ូវយ៉ក និង New Jersey បានត្រូវគេមើលឃើញ ពីកម្រិតទឹកភ្លៀង ដែលមិនធ្លាប់មានពីមុនមក ។
ប្រជាពលរដ្ឋមួយចំនួន បានជាប់គាំង នៅក្នុងបន្ទប់ក្រោមដីដែលលិចទឹក និងរថយន្ត ។
រដ្ឋចំនួន៦បានការបាត់បង់អាយុជីវិតច្រើននាក់ ៖
លោក Phil Murphy អភិបាលរដ្ឋ New Jersey បានលើកឡើងថា មនុស្សតិចបំផុត២៣នាក់បានស្លាប់នៅក្នុងរដ្ឋរបស់គាត់ដែលពួកគេភាគច្រើនជាប់គាំងនៅក្នុងរថយន្តរបស់ពួកគេនៅពេលទឹកឡើង។
យ៉ាងហោចណាស់មនុស្ស១៤នាក់បានបាត់បង់ជីវិតនៅក្នុងទីក្រុងញ៉ូវយ៉ក រួមទាំងក្មេងប្រុសអាយុ២ឆ្នាំម្នាក់ផងដែរ ។ មន្រ្តីបានលើកឡើងថា ពួកគេ១១នាក់បានលង់ទឹកស្លាប់ ខណៈជាប់នៅក្នុងបន្ទប់ក្រោមដីដែលជន់លិចពួកគេ ។
មនុស្ស៥នាក់បានស្លាប់នៅរដ្ឋ Pennsylvania ខណៈដែលទាហានរបស់រដ្ឋមួយរូបនៅរដ្ឋ Connecticut ត្រូវបានបោកបក់នៅពេលដែលគាត់ឆ្លើយតបទៅនឹងការហៅទូរស័ព្ទចូល ។
ការស្លាប់ក៏ត្រូវបានគេរាយការណ៍ផងដែរ នៅរដ្ឋ Maryland និងរដ្ឋ Virginia ។
ប្រធានាធិបតី បៃដិន បានប្រកាសភាពអាសន្ននៅក្នុងរដ្ឋ New Jersey និងញ៉ូវយ៉កដែលអាចឱ្យរដ្ឋទាំង២ទទួលបានមូលនិធិសហព័ន្ធដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះគ្រោះមហន្តរាយនៅក្នុងតំបន់ ៕
ដោយ៖ ម៉ៅ បុប្ផាមករា