ព័ត៌មានអន្តរជាតិ

លោក ចូ បៃដិន ចេញបញ្ជាប្រតិបត្ដិ ដើម្បីពិនិត្យ និងបញ្ចេញឯកសារ វាយប្រហារ ភេរវកម្មថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ និងបង្ហាញជាសាធារណ

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានចុះហត្ថលេខា លើបទបញ្ជា ប្រតិបត្តិមួយដឹកនាំ រដ្ឋាភិបាលរបស់លោក ដើម្បីពិនិត្យ និងបញ្ចេញឯកសារមួយចំនួន ដែលទាក់ទងនឹងការស៊ើបអង្កេតរបស់ FBI ទៅលើការវាយប្រហារភេរវកម្មថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ និងបង្ហាញទៅកាន់សាធារណជន ។

បទបញ្ជានេះដឹកនាំ ក្រសួងយុត្តិធម៌ និងទីភ្នាក់ងារសហព័ន្ធដទៃទៀត ដើម្បីពិនិត្យមើលឯកសារ និងការចេញផ្សាយព័ត៌មាន ដែលមិនច្បាស់លាស់ក្នុងរយៈពេល ៦ខែខាងមុខនេះ។

លោក បៃដិន បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា“ យើងមិនត្រូវភ្លេចការឈឺចាប់ ដែលមិនចេះចប់របស់គ្រួសារ និងមនុស្សជាទីស្រលាញ់របស់ប្រជាជនស្លូតត្រង់ចំនួន ២,៩៧៧ នាក់ ដែលត្រូវបានសម្លាប់ក្នុងអំឡុងពេលការវាយប្រហារភេរវកម្មដ៏អាក្រក់បំផុតលើអាមេរិកក្នុងប្រវត្តិសាស្ត្ររបស់យើងនោះទេ” ។

លោក Adam Schiff ប្រធានគណៈកម្មាធិការស៊ើបការណ៍សម្ងាត់រប ស់សភា បានលើកឡើងថា គណៈកម្មាធិការនេះនឹងត្រួតពិនិត្យការត្រួតពិនិត្យនេះឡើងវិញ ដើម្បីធានាថាទីភ្នាក់ងារទាំងអស់ ប្រកាន់ខ្ជាប់នូវការណែនាំ របស់ប្រធានាធិបតី ដើម្បីអនុវត្តតម្លាភាពអតិបរមា ដែលច្បាប់បានអនុញ្ញាតនៅពេលធ្វើការត្រួតពិនិត្យ។

គួរបញ្ជាក់ថា គ្រួសារមួយចំនួននៃជនរងគ្រោះ ដោយការវាយប្រហារថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ បានរុញច្រានរដ្ឋាភិបាល ឱ្យប្រកាសជាសាធារណៈ និងផ្តល់ព័ត៌មានជាសាធារណៈជុំវិញព្រឹត្តិការណ៍នេះ៕

ដោយ ឈូក បូរ៉ា

To Top