ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីចិន ជំរុញមហាអំណាចធំៗ ឲ្យទទួលខុសត្រូវ ចំពោះបរិស្ថាន

" "

បរទេស៖ នាយករដ្ឋមន្ត្រីចិន លោក Li Keqiang បានជំរុញឲ្យមហាអំណាចធំៗ បង្ហាញនូវទំនួលខុសត្រូវនិងដើរតួនាទីនាំមុខ ក្នុងការធ្វើឲ្យប្រសើរឡើង នូវអភិបាលកិច្ចបរិស្ថានសកល និងធ្វើការដោះស្រាយបញញហាប្រឈមមុខ ដូចជាបម្រែបម្រួលអាកាសធាតុជាដើម។ 

ថ្លែងតាមវីដេអូខលនៅក្នុងពិធី បើកសន្និបាតអភិរក្សពិភពលោក IUCN កាលពីថ្ងៃសុក្រនោះ លោក Li Keqiang បានមានប្រសាសន៍ថា ប្រទេសនានា គួរតែប្រើប្រាស់អង្គការសហប្រជាជាតិ ដើម្បីបង្កើនច្បាប់សកល និងបង្កើតប្រព័ន្ធអភិបាលកិច្ចដែលប្រកបដោយយុត្តិធម៌ មានទំនួលខុសត្រូវ និងចែករំលែកផលប្រយោជន៍។ 

" "

លោកនាយករដ្ឋមន្ត្រីចិនរូបនេះ បានមានប្រសាសន៍បន្ថែមទៀត យ៉ាងដូច្នេះថា “សហគមន៍អន្តរជាតិ ត្រូវតែប្រើការប្តេជ្ញានិងចំណាត់ការមិនធ្លាប់មាន ដើម្បីលើកកម្ពស់ការកសាង ពិភពលោកដ៏ស្រស់ស្អាត តាមដែលមនុស្សជាតិមានភាពសុខដុមជាមួយធម្មជាតិ”។ 

" "

គួរបញ្ជាក់ថា ប្រទេសចិនកំពុងតែលើកកម្ពស់គោលគំនិត នៃភាពសុខដុម ជាមួយធម្មជាតិ និងការប្រើប្រាស់ដំណោះស្រាយផ្អែកលើធម្មជាតិ ស្របពេលដែលខ្លួនត្រៀមធ្វើជាម្ចាស់ផ្ទះ នៃកិច្ចចរចាសកល ស្តីពីកិច្ចព្រមព្រៀងជីវចម្រុះថ្មីមួយ ដែលគ្រោងប្រព្រឹត្តទៅនៅក្នុងទីក្រុង Kunming នាខែតុលា៕  ប្រែសម្រួល៖ប៉ាង កុង 

To Top