រ៉ងហ្គូន៖ ទីភ្នាក់ងារព័ត៌មាន ចិន ស៊ិនហួ បានចុះផ្សាយកាលពីរាត្រី ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២១ថា យោងតាមសេចក្តីប្រកាសមួយ ចេញដោយក្រសួងសុខាភិបាល កាលពីថ្ងៃសៅរ៍ថា ប្រទេសមីយ៉ាន់ម៉ា ត្រូវបានគេរាយការណ៍ថា មានករណីថ្មីនៃជំងឺកូវីដ-១៩ចំនួន៣.០៧៨នាក់ ជាមួយគ្នានេះដែរ មានអ្នកស្លាប់បន្ថែមទៀត ចំនួន១០២នាក់ គិតក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ។
នៅក្នុងសេចក្តីប្រកាស បានដាក់ថា ចំនួនវិជ្ជមានកូវីដ-១៩ សរុបបានកើនឡើង ដល់៤១២.២៥៧នាក់ ទន្ទឹមនឹងនេះដែរ ចំនួន អ្នកស្លាប់បានកើនឡើងដល់១៥.៧៩៥នាក់ ។
សរុបអ្នកជំងឺបន្ថែមទៀត ចំនួន២.៤២០នាក់ បានចាកចេញពីមន្ទីរពេទ្យ កាលពីថ្ងៃសៅរ៍ ដែលនាំឲ្យចំនួនអ្នក ជាសះស្បើយ ពីជំងឺដល់៣៦០.៤៩៤នាក់ ។
ដោយ៖ ម៉ៅ បុប្ផាមករា