ព័ត៌មានអន្តរជាតិ

ចិនផ្តល់ជំនួយឧបករណ៍ ប្រឆាំងនឹងកូវីដ លើកទី២ ទៅឲ្យមីយ៉ាន់ម៉ា

បរទេស៖ ក្រសួងការបរទេសនៃប្រទេសចិននៅក្នុង ឱកាសនៃកម្មវិធីមួយដែលប្រព្រឹត្តទៅក្នុង ខេត្តYunnan បាន ប្រកាសផ្តល់ជំនួយជាកញ្ចប់ ឧបករណ៍សម្រាប់ប្រយុទ្ធប្រឆាំងជាលើកទី២ របស់ខ្លួនទៅឲ្យរដ្ឋាភិបាលនៃប្រទេសមីយ៉ាន់ម៉ា។

កញ្ចប់លើកទី២ នេះត្រូវបានធ្វើឡើងបន្ទាប់ពីកញ្ចប់លើកទី១ ដែលធ្វើឡើងសម្រាប់ មីយ៉ាន់ម៉ា មានតម្លៃប្រហែលជា១,៥៥លានយ័ន ឬត្រូវជា២៤ម៉ឺនដុល្លារ បានធ្វើដំណើរទៅដល់ប្រទេសនេះ កាលពីថ្ងៃទី២៧ ខែសីហាកន្លងមកតាមរយៈផែ Houquiao នៃខេត្ត Yunnan។

គួរឲ្យដឹងដែរថកញ្ចប់ជំនួយថ្មីនេះ មានតម្លៃប្រហែលជា២,៩៧លានយ័ន ដែលមានបូករួមទាំងស្រោមដៃវះកាត់ ម៉ាសការពារឈុតការពារកូវីដ ឱសថព្រមទាំងឧបករណ៍ធ្វើ តេស្តនិងឧបករណ៍ អុកស៊ីសែនផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top