ហាណូយ៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាល របស់ប្រទេសវៀតណាម បានឲ្យដឹងថា វៀតណាម ត្រូវបានគេរាយការណ៍ថា មានករណីថ្មីនៃជំងឺកូវីដ-១៩ថ្មី ដែលបានបញ្ជាក់នៅថ្ងៃចន្ទ ចំនួន១២.៤៨១នាក់ ក្នុងនោះរាប់ទំាងអ្នកឆ្លងក្នុងស្រុក១២.៤៧៧នាក់ និង៤នាក់ជាអ្នកឆ្លងជំងឺនាំចូល ។
ក្រសួងបានឲ្យដឹងថា ការឆ្លងជំងឺថ្មី ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុប នៅក្នុងប្រទេសកើនឡើងដល់ ៥៣៦.៧៨៨នាក់ ជាមួយគ្នានេះដែរ ចំនួនអ្នកស្លាប់១៣.៣៨៥នាក់ ។
ភាគច្រើននៃករណី សហគមន៍ត្រូវបានរកឃើញ នៅតំបន់ភាគខាងត្បូង ក្នុងនោះរាប់ទាំង៧.១២២នាក់ នៅចំណុចកណ្តាល ក្រុងហូជីមិញ ចំនួន២.១៩៤នាក់ នៅជិតហ្នឹង នៅខេត្ត Binh Duong និងចំនួន៨៧១នាក់ នៅខេត្ត Dong Nai ។
ក្រសួងបានឲ្យដឹងថា សរុបអ្នកជំងឺ៣០១.៤៥៧នាក់បានជាសះស្បើយពីជំងឺ ដោយបានកើនឡើង៩.៧៣០នាក់ គិតពីថ្ងៃអាទិត្យ និងជាង២២លានដូសនៃជំងឺកូវីដ-១៩បានចាក់នៅទូទាំងប្រទេស ៕
ដោយ៖ម៉ៅ បុប្ផាមករា