ព័ត៌មានអន្តរជាតិ

តួកគីមើលឃើញ ភាពវិជ្ជមានក្នុងកិច្ចពិភាក្សា ដើម្បីស្តារចំណងមិត្តភាព ជាមួយសហភាពអារ៉ាប់រួម

បរទេស៖​ រដ្ឋមន្ត្រីការបរទេសតួកគី លោក Mevlut Cavusoglu បាននិយាយ នៅថ្ងៃអង្គារនេះថា មានសន្ទុះវិជ្ជមានក្នុងកិច្ចពិភាក្សាគ្នា របស់តួកគី ជាមួយសហភាពអារ៉ាប់រួម ដើម្បីបញ្ចប់ជម្លោះ រយៈពេលមួយឆ្នាំ និងថា ចំណងមិត្តភាព អាចនឹងវិលត្រឡប់ មកប្រក្រតីវិញ ប្រសិនបើនៅតែរក្សាបាន សន្ទុះបែបនេះ។

តាមសេចក្តីរាយការណ៍ ប្រទេសជាគូបដិបក្ខក្នុងតំបន់ទាំងពីរនេះ បានប្រារព្ធធ្វើការទំនាក់ទំនងគ្នា ជាបន្តបន្ទាប់ នៅក្នុងពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះ ដើម្បីបន្ធូរបន្ថយភាពតានតឹង ដែលបង្កឲ្យមានភ្លើងជម្លោះ ដែលរួមទាំងសង្គ្រាមនៅលីប៊ីផង ហើយទន្ទឹមនឹងការខ្វែងគំនិតគ្នា ផ្នែកនយោបាយនៅតែមាននោះ ពួកគេត្រូវបានគេរំពឹងថា នឹងផ្តល់លើការកសាង ចំណងមិត្តភាពសេដ្ឋកិច្ច និងការបន្ថយភ្លើងជម្លោះ។

លោក Cavusoglu បាននិយាយប្រាប់ទីភ្នាក់ងារសារព័ត៌មាន NTV ថា ចំណងមិត្តភាពរវាងប្រទេសទាំងពីរ អាចនឹងវិលត្រឡប់ មកមានភាពប្រក្រតីវិញ ប្រសិនបើវិធានការទៅវិញទៅមក និងលក្ខខណ្ឌត្រឹមត្រូវ នេះបើយោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Today World នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១៕ ប្រែសម្រួល៖ប៉ាង កុង

To Top