ព័ត៌មានអន្តរជាតិ

មេដឹកនាំកំពូលតាលីបង់ ថារដ្ឋាភិបាល អាហ្វហ្គានីស្ថានថ្មី នឹងចាប់ផ្ដើមដំណើរការឆាប់ៗ (Video)

កាប៊ុល ៖ មេដឹកនាំកំពូលតាលីបង់លោក Hibatullah Akhundzada បានលើកឡើងថា រដ្ឋាភិបាលចាំ ផ្ទះតាលីបង់ ដែលទើបបង្កើតថ្មី នឹងចាប់ផ្តើមដំណើរ ការក្នុងពេលឆាប់ៗ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក Akhundzada បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ក្នុងនាមជាអ្នកថែរក្សា និងគណៈរដ្ឋមន្រ្តីដែលមានការប្តេជ្ញាចិត្ត ត្រូវបានប្រកាសដោយអាជ្ញាធរ អេមីរ៉ាតអារ៉ាប់រួម ដើម្បីគ្រប់គ្រង និងដំណើរការកិច្ចការរបស់ប្រទេស ដែលនឹងចាប់ផ្តើមដំណើរការ ដំបូងបំផុតខ្ញុំសូមធានាចំពោះជនរួមជាតិទាំងអស់ថា នឹងខិតខំប្រឹងប្រែងឆ្ពោះទៅរកច្បាប់អ៊ីស្លាម និងច្បាប់ Sharia។

គួរបញ្ជាក់ថា នេះគឺជាសេចក្តីថ្លែងការណ៍ដំបូង ដែលចេញដោយមេដឹកនាំកំពូលតាលីបង់ ចាប់តាំងពីក្រុមតាលីបង់កាន់កាប់រដ្ឋធានីកាប៊ុល កាលពីពាក់កណ្តាលខែសីហា។

ផ្ទាំងពាណិជ្ជកម្ម

លោកបានលើកឡើងថា“ យើងចង់បានប្រទេសអាហ្វហ្គានីស្ថាន ដែលមានសន្តិភាព វិបុលភាព និងភាពខ្លួនទីពឹងខ្លួន ដែលយើងនឹងខិតខំលុបបំបាត់បុព្វហេតុទាំងអស់ នៃសង្គ្រាម និងការឈ្លោះប្រកែកគ្នា នៅក្នុងប្រទេសហើយជនរួមជាតិ របស់យើងរស់នៅដោយមានសុវត្ថិភាព និងការយកចិត្ដទុកដាក់” ។

សេចក្តីថ្លែងការណ៍នេះ បានកើតឡើងខណៈអ្នកនាំពាក្យតាលីបង់ លោក មូចាហ៊ីដ នៅព្រឹកថ្ងៃអង្គារម្សិលមិញនេះ បានប្រកាសពីការបង្កើតរដ្ឋាភិបាលថ្មី ដោយលោក Mullah Hassan Akhund ត្រូវបានតែងតាំង ជានាយករដ្ឋមន្ត្រីស្តីទី៕
ដោយ ឈូក បូរ៉ា

To Top