Covid-19

ករណីឆ្លងជំងឺកូវីដ-១៩ នៅឥណ្ឌា នៅតែមានចំនួនខ្ពស់ នៅឡើយ ដោយថ្ងៃនេះករណីឆ្លងប្រចាំថ្ងៃ មានរហូតដល់ជិត ៤ម៉ឺនករណី

ញូវដេលី៖ ចំនួនសរុបនៃករណីឆ្លងជំងឺកូវីដ-១៩ របស់ឥណ្ឌា បានកើនឡើងដល់ ៣៣,០៩៦,៧១៨ករណី នៅថ្ងៃពុធនេះ ខណៈដែលករណីថ្មីចំនួន ៣៧,៨៧៥ករណី ត្រូវបានចុះបញ្ជីក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនៅទូទាំងប្រទេស ដែលបានបង្ហាញទិន្នន័យចុងក្រោយដោយក្រសួងសុខាភិបាលសហព័ន្ធ។

ក្រៅពីនេះមានអ្នកស្លាប់ចំនួន ៣៦៩ នាក់ដោយសារជំងឺរាតត្បាតចាប់តាំងពីព្រឹកថ្ងៃអង្គារបានធ្វើឱ្យចំនួនអ្នកស្លាប់សរុបនៅក្នុងប្រទេសឥណ្ឌាបានកើនឡើងដល់ ៤៤១,៤១១ នាក់។

ចំនួនករណីឆ្លងថ្មី និងការស្លាប់តែមួយថ្ងៃភាគច្រើនត្រូវបានរាយការណ៍ពីរដ្ឋ Kerala ភាគខាងត្បូងប្រទេស នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

នៅតែមានករណីសកម្មនៃជំងឺកូវីដ-១៩ ចំនួន ៣៩១,២៥៦ ករណីនៅក្នុងប្រទេសនេះ ទោះបីជាមានការថយចុះចំនួន ១,៦០៨ ករណីសកម្មក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយក៏ដោយ។

មនុស្សសរុបចំនួន ៣២,២៦៤,០៥១ នាក់បានជាសះស្បើយ និងបានចេញពីមន្ទីរពេទ្យដោយជោគជ័យដែលក្នុងនោះ ៣៩,១១៤ នាក់ត្រូវបានរំសាយចេញក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ៕ដោយ ឈូក បូរ៉ា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top