បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍នេះបានឲ្យដឹងថាវិរុសពូជថ្មីរបស់ កូវីដដែលត្រូវបានគេស្គាល់ ឈ្មោះថា Mu និងត្រូវបានរកឃើញដំបូង នៅក្នុងប្រទេស កូឡំប៊ីនោះពេលនេះកំពុង រីករាលដាលនៅក្នុងរដ្ឋប្រមាណ ជា៤៩ហើយរបស់សហរដ្ឋអាមេរិក។
គិតត្រឹមថ្ងៃអង្គារទោះបីជាយ៉ាងណាក្តី Mu នៅមិនទាន់មានវត្តមានទៅដល់រដ្ឋ Nebraska របស់អាមេរិកតែមួយប៉ុណ្ណោះក្នុងចំណោមរដ្ឋទាំងអស់របស់អាមេរិក ហើយវាកំពុងមានល្បឿន ឆ្លងខ្លាំងជាងវិរុស Delta ផងដែរនិងក៏កំពុងមានវត្តមាន នៅតាមផ្នែកខ្លះរបស់ពិភពលោក។
មកទល់ពេលនេះ Mu ត្រូវបានគេរាយការណ៍ថា មានចំនួនឆ្លងខ្លាំងជាងគេនៅក្នុងរដ្ឋ California ប្រមាណជា៣៨៤ករណីមកហើយគិតចាប់តាំងតែពីការកើន ឡើងរបស់ករណី Mu នៅក្នុងសហរដ្ឋអាមេរិក ឡើងទៅដល់ចំណុចកំពូលជាលើកដំបូង កាលពីចន្លោះខែកក្កដាមកម្ល៉េះ៕ ប្រែសម្រួល៖ស៊ុនលី
