បរទេស ៖ ក្រសួងសុខាភិបាល របស់ប្រទេសថៃ បានរាយការណ៍ នៅព្រឹកថ្ងៃព្រហស្បតិ៍ថា មានករណីឆ្លងថ្មីវីរុសកូវីដ១៩ ចំនួន ១៦ ០៣១ ករណី និងមានអ្នកស្លាប់ចំនួន ២២០ នាក់ទៀត ក្នុងរយៈពេល ២៤ ម៉ោងមុន ។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា ករណីឆ្លងចំនួន ១៥ ៤០០ ត្រូវបានរកឃើញ នៅក្នុងចំណោមប្រជាជនទូទៅ និង ៦៣១ករណី រកឃើញក្នុងចំណោមអ្នកទោស ក្នុងពន្ធនាគារ។
នៅថ្ងៃពុធ គឺមានអ្នកជំងឺកូវីដ ១៩ ចំនួន ១៥ ៤១៧ នាក់ ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបន្ទាប់ពីជាសះស្បើយពីជំងឺកូរ៉ូណា។
ចាប់តាំងពីជំងឺរាតត្បាត បានចាប់ផ្តើមកាលពីដើមឆ្នាំមុន ប្រទេសថៃ មានករណីឆ្លងជំងឺកូវីដ ១៩ ចំនួន ១ ៣៣៨ ៥៥០ ករណី និងមានអ្នកជាសះស្បើយ សរុបចំនួន ១ ១៨១ ៧៨១ នាក់៕
ប្រែសម្រួលៈ ណៃ តុលា