ព័ត៌មានអន្តរជាតិ

កាសែត Berlingske៖ ប្រទេស ដាណឺម៉ាក ចំណាយលុយដោយសម្ងាត់ទៅឱ្យអង់គ្លេស ដើម្បីទទួលយកអ្នកបកប្រែអាហ្វហ្គានីស្ថាន

បរទេស ៖ អ្នកបកប្រែជនជាតិ អាហ្វហ្គានីស្ថាន សរុបចំនួន ២៣ នាក់ ដែលបានជួយប្រទេស ដាណឺម៉ាក ក្នុងអំឡុង ពេលបេសកកម្ម ដឹកនាំដោយសហរដ្ឋអាមេរិក នៅក្នុងប្រទេស អាហ្វហ្គានីស្ថាន គឺត្រូវបានផ្តល់សិទ្ធិឱ្យរស់នៅក្នុងចក្រភពអង់គ្លេស បន្ទាប់ពីរដ្ឋាភិបាលទីក្រុង Copenhagen បានបង់ប្រាក់ ។ នេះបើតាមការផ្សាយ របស់កាសែត Berlingske បន្ទាប់ពីទទួលបានការបញ្ជាក់ ពីក្រសួងការពារជាតិ ដាណឺម៉ាក ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា ចំនួនទឹកប្រាក់ដែលបានបង់មិននោះ គឺត្រូវបានបង្ហាញទេ ប៉ុន្តែយោងតាមកាសែត Berlingske ការចំណាយគឺត្រូវបានគណនាតាមអ្វីដែលអង់គ្លេស ត្រូវចំណាយ ដើម្បីវាយតម្លៃឯកសារ របស់អ្នកបកប្រែ ២៣ នាក់ ហើយជម្លៀស ពួកគេចេញ ហើយតើចក្រភពអង់គ្លេស ចំណាយអ្វីខ្លះដើម្បីរួមបញ្ចូលពួកគេរួម ទាំងអត្ថប្រយោជន៍សង្គមសម្រាប់ រយៈពេល៥ឆ្នាំ។

ទោះបីជាអ្នកបកប្រែ បានជួយដាណឺម៉ាក នៅអាហ្វហ្គានីស្ថានក៏ដោយ ពួកគេត្រូវបានផ្តល់ការងារជាផ្លូវការ ដោយចក្រភពអង់គ្លេស ។ យោងតាមកាសែត Berlingske ទោះយ៉ាងណា ពួកគេបានពាក់ឯកសណ្ឋាន ជនជាតិដាណឺម៉ាក ហើយអ្នកខ្លះទទួលបានប្រាក់ខែ ពីមន្ត្រីដាណឺម៉ាក ។

នៅក្នុងបញ្ជីនេះ រួមមានអ្នកបកប្រែ ១២ នាក់ ដែលដំបូងត្រូវបានបដិសេធទិដ្ឋាការ ចូលប្រទេសដាណឺម៉ាក និងអ្នកបកប្រែ ១១ នាក់ ដែលចង់មកចក្រភពអង់គ្លេស ។

អ្នកបកប្រែសរុបចំនួន ១៩៥ នាក់ បានជួយដល់កងកម្លាំងដាណឺម៉ាក អំឡុងសង្គ្រាម នៅអាហ្វហ្គានីស្ថាន ។ រហូតមកដល់ខែមិថុនា ឆ្នាំនេះ អ្នកបកប្រែអាហ្វហ្គានីស្ថានតែ ៥ នាក់ប៉ុណ្ណោះ ត្រូវបានផ្តល់សិទ្ធិជ្រកកោន នៅដាណឺម៉ាក ក្នុងចំណោមពាក្យ សុំចំនួន ១៣៩ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top