ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាលតាលីបង់ បង្កើតឡើងដោយគ្មានតំណែងរបស់ស្រ្តី ប៉ុន្តែបានប្រកាសនឹងស្វែងតំណែង ក្នុងរដ្ឋាភិបាល សម្រាប់នៅពេលអនាគត

បរទេស៖ អ្នកនាំពាក្យក្រុមតាលីបង់លោក Zabihullah Mujahid បាននិយាយថា រដ្ឋាភិបាលអាហ្វហ្គានីស្ថាន នឹងរួមបញ្ចូលស្ត្រី នាពេលអនាគត។ កាលពីថ្ងៃអង្គារក្រុមតាលីបង់បានប្រកាសរដ្ឋាភិបាលបណ្តោះអាសន្នរបស់អាហ្វហ្កានីស្ថាន ដែលមិនមានរដ្ឋមន្ត្រីជាស្ត្រីឡើយ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក Zabihullah Mujahid ជាមួយសារព័ត៌មាន BFMTV កាលពីថ្ងៃពុធថា «រដ្ឋាភិបាលនេះជារដ្ឋាភិបាលបណ្តោះអាសន្ន។ យើងនឹងមានតំណែងសម្រាប់ស្ត្រីដោយគោរពច្បាប់ Sharia ។ នេះគឺជាការចាប់ផ្តើម ប៉ុន្តែយើងនឹងរកស្វែងរកតំណែងសម្រាប់ស្ត្រី។ ពួកគេអាចជាផ្នែកមួយនៃរដ្ឋាភិបាល។ នេះនឹងជាដំណាក់កាលទី ២»។

សូមជម្រាបថា កាលពីថ្ងៃពុធប្រជាពលរដ្ឋនៅទីក្រុងកាប៊ុលបានទៅធ្វើបាតុកម្មនៅតំបន់ Dashte Barchi ភាគខាងលិចទីក្រុងកាប៊ុល ដោយទាមទារឱ្យមានការធានាពីការចូលរួមរបស់ស្ត្រីក្នុងការគ្រប់គ្រងប្រទេស។ ក្នុងពេលជាមួយគ្នានេះដែរ ស្ត្រីបានប្រមូលផ្តុំគ្នានៅទីក្រុង Kunduz ក្នុងការគាំទ្រដល់រដ្ឋាភិបាលអាហ្វហ្គានីស្ថានបណ្តោះអាសន្ន។ នេះបើតាម ប្រភពមួយបានប្រាប់ Sputnik៕

ប្រែសម្រួលៈ ណៃ តុលា

To Top