ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ បើកការវាយប្រហារ ដោយដ្រូននិងកាំភ្លើងធំ លើក្រុមភេវរកម្ម នៅភាគខាងជើងអ៊ីរ៉ាក់

" "

បរទេស ៖ កងកម្លាំងនៃប្រទេសអ៊ីរ៉ង់ IRGC កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ត្រូវបានគេដឹងថា បានបើកការវាយប្រហារខ្លាំងៗ មួយតាមរយៈដ្រូនយោធា និងគ្រាប់កាំភ្លើងធំជាច្រើនសំដៅ ទៅលើទីតាំងមូលដ្ឋានរបស់ភេវរកម្ម ដែលស្ថិតនៅភាគខាងជើង នៃប្រទេសអ៊ីរ៉ាក់ ទីក្រុង Erbil។

យោងតាមការបញ្ជាក់ ដោយមន្ត្រីជាន់ខ្ពស់របស់ IRGC បានអះអាងថាជាលទ្ធផលនៅក្រោយការ វាយប្រហារលើកនេះ ក្រុមសកម្មប្រយុទ្ធរបស់ភេវរកម្ម ប្រមាណជា១០ បានស្លាប់និងរបួសហើយក្រុមនេះ គឺជាក្រុមដែលតែងតែមានផែនការ វាយប្រហារមកលើកអ៊ីរ៉ង់ កន្លងមក។

" "

នៅមុននៃការវាយប្រហារនេះ កាលពីខែសីហាកន្លងទៅមន្ត្រី ជាន់ខ្ពស់របស់រដ្ឋាភិបាលអ៊ីរ៉ង់ លោក Ali Shamkhani ក៏បានធ្វើការអំពាវនាវម្តង ហើយឲ្យ រដ្ឋមន្ត្រីក្រសួង ការបរទេស អ៊ីរ៉ាក់ ដែលកំពុងបំពេញទស្សនកិច្ច ក្នុងប្រទេសអ៊ីរ៉ាក់នៅពេលនោះ ក្នុងការបណ្តេញចេញនូវក្រុមប្រឆាំង នឹងអ៊ីរ៉ង់ទាំងនោះ ចេញពីតំបន់ ភាគខាងជើង នៃប្រទេសអ៊ីរ៉ាក់ ឲ្យអស់។

" "

គួរឲ្យដឹងដែរថា ព្រំដែនភាគខាងលិច នៃប្រទេសអ៊ីរ៉ង់ ជាមួយនឹងអ៊ីរ៉ាក់នេះ គឺជាទីតាំងនៃការប៉ះទង្គិចគ្នា រវាងក្រុមសកម្មប្រយុទ្ធប្រឆាំង អ៊ីរ៉ង់ជាមួយ នឹងរដ្ឋាភិបាល អ៊ីរ៉ង់អស់រយៈពេលជាច្រើនឆ្នាំ មកហើយ៕

ប្រែសម្រួល៖ស៊ុនលី

To Top