ព័ត៌មានអន្តរជាតិ

អាមេរិក ដាក់សំណើទៅកាន់អឺរ៉ុប នៃប្រព័ន្ធកូតា អត្រាពន្ធគយ ដើម្បីដោះស្រាយ ជម្លោះអូសបន្លាយ

វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក បានដាក់សំណើដំបូង ដល់សហភាពអឺរ៉ុប ដែលពាក់ព័ន្ធនឹងប្រព័ន្ធ កូតាអត្រាពន្ធគយ ដើម្បីដោះស្រាយវិវាទ រយៈពេល ៣ឆ្នាំលើដែកថែប ដែលនាំចូលពីប្លុក នេះបើយោងតាមអ្នកដែលដឹង ពីស្ថានភាពនេះ។ ។

របាយការណ៍បានឲ្យដឹងថា មន្រ្តីសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប នឹងពិភាក្សាអំពីបញ្ហានេះ នៅក្នុងកិច្ចប្រជុំបើកសម្ពោធ ក្រុមប្រឹក្សាពាណិជ្ជកម្ម និងបច្ចេកវិទ្យាអាមេរិក-សហភាពអឺរ៉ុប នៅថ្ងៃទី ២៩ ខែកញ្ញា នៅទីក្រុង Pittsburgh ដោយបន្ថែមសំណើដំបូង របស់អាមេរិក ទាក់ទងនឹងដែកថែបតែប៉ុណ្ណោះ ហើយមិនរួមបញ្ចូលការនាំចេញ អាលុយមីញ៉ូមនោះទេ។

របាយការណ៍នេះ បានឲ្យដឹងទៀតថា កូតាអត្រាពន្ធអនុញ្ញាត ឱ្យប្រទេសនានា នាំចេញបរិមាណជាក់លាក់ នៃផលិតផលទៅប្រទេសដទៃទៀត ក្នុងអត្រាពន្ធទាប ប៉ុន្តែការដឹកជញ្ជូនទំនិញ លើសពីកម្រិត ដែលបានកំណត់ទុកជាមុន។

សំណើនេះបានធ្វើឡើង បន្ទាប់ពីមេដឹកនាំអាមេរិក និងសហភាពអឺរ៉ុប កាលពីខែឧសភា បានយល់ព្រមកំណត់ផែនទីផ្លូវមួយ ដែលបញ្ចប់ជម្លោះ របស់អង្គការ ពាណិជ្ជកម្មពិភពលោក (WTO) បន្ទាប់ពីសហរដ្ឋអាមេរិក បានដាក់ពន្ធលើការនាំចូល ពីសហភាពអឺរ៉ុប តាមផ្នែកទី ២៣២ ។

គណៈកម្មការអឺរ៉ុប បានបញ្ជាក់ជាមួយ សមភាគីអាមេរិកថា ខ្លួនចង់ស្វែងរក ដំណោះស្រាយ មុនថ្ងៃទី០១ ខែធ្នូ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg ។

ដោយលើកឡើងពីកង្វល់សន្តិសុខជាតិ រដ្ឋបាលរបស់អតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ បានដាក់ពន្ធ ២៥ ភាគរយលើការនាំចូលដែកថែប និងពន្ធ ១០ ភាគរយលើការនាំចូល អាលុយមីញ៉ូម នៅឆ្នាំ២០១៨ ក្រោមផ្នែកទី ២៣២ នៃច្បាប់ពង្រីកពាណិជ្ជកម្មឆ្នាំ១៩៦២ ដែលទាក់ទាញការប្រឆាំង យ៉ាងខ្លាំងទាំងក្នុង និងក្រៅប្រទេស ៕ ដោយ ឈូក បូរ៉ា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top