ណានណីង ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ថា លោក Lim Jock Hoi អគ្គលេខាធិការអាស៊ាន បានថ្លែងតាមរយៈខ្សែវីដេអូមួយ នៅឯពិធីតាំងពិព័រណ៍ អាស៊ាន-ចិន លើកទី១៨ កាលពីថ្ងៃសុក្រថា សេដ្ឋកិច្ចរបស់ប្រជាជាតិ អាស៊ីអាគ្នេយ៏ ហៅកាត់ថា អាស៊ាន ត្រូវបានគេរំពឹងថា នឹងកើនឡើង៤,១ភាគរយនៅក្នុងឆ្នាំ២០២១នេះ ។
លោក Lim Jock Hoi ថ្លែងនៅក្នុងពេលបើកដំណើរការនៃការតាំងពិព័រណ៍ដែលមានរយៈពេល៤ថ្ងៃយ៉ាងដូច្នេះថា ជំងឺឆ្លងរាតត្បាតកូវីដ-១៩បានបន្តធ្វើឲ្យមានផលប៉ះពាល់ដល់អាយុជីវិត និងជីវភាពរស់នៅរបស់ប្រទេសអាស៊ានជាច្រើន និងសេដ្ឋកិច្ចក្នុងតំបន់បានថយចុះ គឺកើនត្រឹមតែ៣,៣ភាគរយប៉ុណ្ណោះ កាលពីឆ្នាំមុន ។ យ៉ាងណាមិញ គេរំពឹងថា នឹងកើនឡើងវិញដែលបានការ គ្រោងទុកគឺ៤,,១ភាគរយ ហើយឆ្នាំក្រោយនឹងកើនឡើង៥,៣ភាគរយ ។
លោក Lim Jock Hoi បានឲ្យដឹងទៀតថា ចិន-អាស៊ាន បានពិភាក្សាគ្នាអំពីចំណងមេត្រីភាពដែលបាន “វិវត្តន៍ឈានជាដៃគូយុទ្ធសាស្ត្រ និងបង្ហាញឲ្យឃើញពីភាព រីកចម្រើនឡើងទាំងអស់” ។
គាត់បានបន្ថែមថា “ខ្ញុំទន្ទឹងរង់ចាំ ដើម្បីបន្ត និងពង្រឹងទំនាក់ទំនងទំាងនេះបន្ថែមទៀត តាមរយៈការផ្សារភ្ជាប់ ការអនុវត្តន៍ និងកិច្ចសហការដ៏មានន័យបំផុត” ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា