ព័ត៌មានអន្តរជាតិ

ករណីឆ្លងជំងឺកូវីដ-១៩ នៅសិង្ហបុរី កំពុងកើនឡើង ជាបន្ដបន្ទាប់

សិង្ហបុរី ៖ ប្រភពពីក្រសួងសុខាភិបាល បានឲ្យដឹង នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា សិង្ហបុរីបានបញ្ជាក់ពីករណីថ្មីចំនួន ៥៦៨ ករណី នៃការឆ្លងមេរោគកូវីដ -១៩ ក្នុងស្រុក និងករណីនាំចូលចំនួន ៥ ករណី ដែលនាំឱ្យចំនួនឆ្លងសរុប នៅក្នុងរដ្ឋនេះកើនឡើងដល់ ៧០,៦១២ ករណី។

បច្ចុប្បន្នមានករណីសរុបចំនួន ៦៨៩ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ភាគច្រើនគឺល្អ ហើយស្ថិតក្រោមការសង្កេត។ បច្ចុប្បន្នមានករណីធ្ងន់ធ្ងរចំនួន ២៥ ករណី ដែលត្រូវការការបន្ថែមអុកស៊ីសែន និង ៦ ករណីទៀតកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ នៅក្នុងអង្គភាពថែទាំបន្ទាន់។

ក្រសួងក៏បានឲ្យដឹងផងដែរថា បុរសជនជាតិសិង្ហបុរីអាយុ ៨០ ឆ្នាំម្នាក់បានស្លាប់ដោយសារជំងឺកូវីដ-១៩ ដែលធ្វើឱ្យចំនួនអ្នកស្លាប់កើនដល់ ៥៨ នាក់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

គិតត្រឹមថ្ងៃទី០៩ ខែកញ្ញា ប្រជាជនសិង្ហបុរី ៨១ ភាគរយបានបំពេញរបបពេញលេញ ឬទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួនពីរដូស ហើយ ៨៣ ភាគរយបានទទួលយ៉ាង ហោចណាស់មួយដូស ។

ក្រសួងក៏បានប្រកាសនៅថ្ងៃសុក្រម្សិលមិញនេះថា សប្តាហ៍ក្រោយសិង្ហបុរី នឹងចាប់ផ្តើមកាត់បន្ថយរយៈពេលធ្វើចតាឡីស័កពី ១៤ថ្ងៃ មកត្រឹម ១០ ថ្ងៃគិតចាប់ពីថ្ងៃឆ្លងចុងក្រោយ ។ នេះគឺដោយសារតែទម្រង់ឆ្លងថ្មី Delta មានរយៈពេលបង្កកំណើតខ្លីជាង។

ប្រភពបានឲ្យថា សិង្ហបុរីកំពុងជួបប្រទះការកើនឡើង នៃការបញ្ជូនសហគមន៍ ហើយចំនួនករណីប្រចាំថ្ងៃបានកើនឡើង ក្នុងរយៈពេលពីរសប្តាហ៍ កន្លងមកនេះពីមធ្យមភាគ ៧៦ ករណីក្នុងមួយថ្ងៃពីរ សប្តាហ៍មុន ដល់ ២៨៨ ករណី ក្នុងមួយថ្ងៃនៅក្នុងសប្តាហ៍មុន ។ នៅក្នុងគន្លងបច្ចុប្បន្ននេះ ទំនងជារដ្ឋក្នុងទីក្រុង នឹងឈានដល់ជាង ១,០០០ករណីប្រចាំថ្ងៃ ដែលត្រូវបានរកឃើញដំបូង តាមរយៈការធ្វើតេស្តកាន់តែខ្លាំង៕

ដោយ ឈូក បូរ៉ា

To Top