Covid-19

អ៊ីរ៉ង់ មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបជាង៥លាននាក់ បន្ទាប់ពីមានអ្នកឆ្លងថ្មី ជាង២១.០០០នាក់

តេហរ៉ង់៖ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានចុះផ្សាយ កាលពីរាត្រីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលរបស់ប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃសុក្រ បានរាយការណ៍២១.១១៤នាក់ នៃជំងឺកូវីដ-១៩ ដែលនាំឲ្យចំនួនអ្នកឆ្លង ជំងឺសរុប របស់ប្រទេសកើនឡើង ដល់៥.២៥៨.៩១៣នាក់ ។

ក្រសួងសុខាភិបាល និងវេជ្ជសាស្ត្រអប់រំ របស់ប្រទេសអ៊ីរ៉ង់ បានផ្តល់ព័ត៌មានចុងក្រោយ ឲ្យដឹងថា ជំងឺឆ្លងរាតត្បាតក៏បាន ប្រកាសឲ្យដឹងថា ចំនួន១១៣.៣៨០នាក់បាត់បង់ជីវិត នៅក្នុងប្រទេស បន្ទាប់ពីមានអ្នកស្លាប់ បន្ថែមទៀត ចំនួន៤៤៥នាក់ ត្រូវបានចុះក្នុងបញ្ជី នៅក្នុងរយៈពេល២៤ម៉ោង កន្លងមកនេះ ។

ក្រសួងបានឲ្យដឹងថា សរុបពលរដ្ឋចំនួន៤.៥០៩.៩០៥នាក់ បានជាសះស្បើយពីជំងឺ ឬបានចាកចេញពីមន្ទីរពេទ្យ នៅទូទាំងប្រទេស ទន្ទឹមនឹងនេះដែរ ៧.៤១៨នាក់នៅតែបន្តថែទាំនៅតាមអង្គភាពថែទាំសុខភាពនានា ។

គិតត្រឹមថ្ងៃសុក្រ ពលរដ្ឋ២១.៧៥៣.០២០នាក់ បានទទួលដូសទី១ នៃវ៉ាក់សាំងការពារ វីរុសកូរ៉ូណា នៅក្នុងប្រទេស ទន្ទឹមនឹងនេះដែរ ចំនួន១១.៦៩៦.៥៦៩នាក់ បានចាក់២ដូស ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top