បរទេស៖ ក្រសួងការបរទេស របស់ប្រទេសហុងគ្រី កាលពីសុក្រម្សិលមិញ បានប្រកាសថា ប្រទេសហុងគ្រី បានធ្វើការចុះហត្ថលេខា លើលិខិតមួយ ដែលបង្ហាញពីផែនការ ដើម្បីស្នើសុំសិទ្ធ ក្លាយជាអ្នក ផលិតវ៉ាក់សាំង Sinopharm របស់ប្រទេសចិន ព្រមទាំងបានបង្ហាញ ពីការត្រៀមខ្លួន រួចរាល់ ក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ដើម្បីគាំទ្រដល់ការផលិតវ៉ាក់សាំង ឲ្យបានជោគជ័យ ក្នុងរយៈពេល ១០ខែ ខាងមុខ។
ហុងគ្រី ក៏ធ្លាប់បានបញ្ជាក់ដែរថា ផែនការរបស់ខ្លួន គឺនឹងក្លាយខ្លួនជា អ្នកផលិតវ៉ាក់សាំង Sinopharm ព្រមទាំងការវ៉ាក់សាំង ដែលកំពុងស្ថិតនៅក្នុង ការអភិវឌ្ឍ ដោយក្រុមអ្នកវិទ្យាសាស្ត្រក្នុងស្រុក ផងដែរជាមួយនឹង រោងចក្រមួយ របស់ខ្លួន។
គួរឲ្យដឹងដែរថា រដ្ឋាភិបាលហុងគ្រី បានបញ្ចេញកញ្ចប់លុយ ប្រមាណជា១៨៦លានដុល្លារ ក្នុងការសាងសង់ រោងចក្រមួយកន្លែង ដែលរំពឹងទុកតថា នឹងអាចជួយឲ្យប្រទេស មានលទ្ធភាពគ្រប់គ្រង ក្នុងការផលិតវ៉ាក់សាំង ជាលើកដំបូង ចាប់ពីចុងឆ្នាំ២០២២ ខាងមុខនេះ៕
ប្រែសម្រួល៖ស៊ុនលី