បរទេស៖ អតីតប្រធានាធីបតីអាមេរិកលោក Donald Trump នៅក្នុងបទសំភាសមួយជាមួយនឹងអ្នកកាសែតកាលពីប៉ុន្មាន ថ្ងៃមុននេះ បានធ្វើការរិះគន់ខ្លាំងទៅលើរដ្ឋាភិបាល របស់លោកប្រធានាធិបតីអាមេរិក បច្ចុប្បន្ន Joe Biden ទៅលើបញ្ហាសម្រេចចិត្តដកទ័ពអាមេរិក ចេញពីអាហ្គានីស្ថាន។
លោក Trump បានបន្តទៀតថាការដកទ័ពរបស់អាមេរិក ចេញពីអាហ្គានីស្ថានបានក្លាយទៅជាឱកាសសម្រាប់ ដល់ក្រុមអ្នកវិស្វកម្មនៃប្រទេសរុស្សី និងចិន ក្នុងការចូលទៅជួសជុលនឹងប្រើប្រាស់ឩបករណ៍ យោធាទាំងឡាយដែលអាមេរិកបានបន្សល់ទុកនៅក្នុងប្រទេសមួយនេះ។
លោកបញ្ជាក់ថាការដកទ័ព ដែលធ្វើឡើងមិនបានត្រឹមត្រូវ បែរជាមិនត្រឹមតែផ្តល់អត្ថប្រយោជន៍ដល់សត្រូវរបស់អាមេរិក ប៉ុណ្ណោះទេវាថែមទាំងបាន បង្កើនកម្រិតគ្រោះថ្នាក់ ឲ្យអាមេរិកថែមទៀតផងដែរ។
ក្នុងនោះផងដែរលោក Trump ក៏បានបញ្ជាក់ពីក្តីព្រួយបារម្ភដែរថាតើសង្គ្រាមនៅអាហ្គនីស្ថាននឹងត្រូវពិតជាចប់ សព្វគ្រប់មែនឬយ៉ាងណាខណៈ ដែល បញ្ហាជនភៀសខ្លួន អាហ្គានីស្ថានក៏មានការកើនឡើង ដូចគ្នាទាំងនៅអាមេរិកនិងនៅជុំវិញពិភពលោកផង៕
ប្រែសម្រួល៖ស៊ុនលី