ព័ត៌មានអន្តរជាតិ

ជំនួបដ៏កំររវាងមេដឹកនាំអេហ្ស៊ីប និងអ៊ីស្រាអ៊ែល ជាសាធារណៈ

បរទេស៖ យោងតាមការចេញផ្សាយរបស់កាសែតបរទេសនៅថ្ងៃអង្គារនេះ បានឲ្យដឹងថានាយករដ្ឋមន្ត្រីនៃប្រទេសអ៊ីស្រាអ៊ែលលោក Naftali Bennett បានក្លាយទៅជាមេដឹកនាំរបស់អ៊ីស្រាអ៊ែលដំបូងគេ ក្នុងរយៈពេល១១ឆ្នាំ ចុងក្រោយនេះបានបំពេញទស្សនកិច្ចជាផ្លូវការ នៅក្នុងប្រទេសអេហ្ស៊ីប។

ជំនួបលើកដំបូងរបស់មេដឹកនាំអ៊ីស្រាអ៊ែល រូបនេះ ក៏នឹងត្រូវបានគេដឹងថានឹងជួបជាមួយនឹងប្រធានាធិបតីអេហ្ស៊ីបលោក Abdel Fattah al Sisi ផងដែរនៅក្នុងទីក្រុងឆ្នេរសមុទ្រ Sharm el-Sheikh ក្នុងរយៈពេលចំនួនដល់ទៅ៣ម៉ោង។

អ្វីដែលបានធ្វើឲ្យមានការភ្ញាក់ផ្អើលខ្លាំងនៅពេល ដែលនាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែលបានធ្វើដំណើរទៅដល់ប្រទេសអេហ្ស៊ីប ដំបូងភ្លាមនោះគឺថាទង់ជាតិរបស់អ៊ីស្រាអ៊ែល គឺត្រូវបានបង្ហោះទន្ទឹមនឹងទង់ជាតិរបស់អេហ្ស៊ីប។

គួរឲ្យដឹងថានៅក្នុងជំនួបដ៏ចុង ក្រោយមួយនៃអតីតមេដឹក នាំរបស់អ៊ីស្រាអ៊ែលគឺលោក Benjamin Netanyahu ជាមួយនឹងលោក Sisi នៅឯកិច្ចប្រជុំអង្គការសហប្រជាជាតិនោះគឺមិនមានទង់ជាតិរបស់អ៊ីស្រាអ៊ែល ត្រូវបានគេរៀបចំនៅក្នុងបន្ទប់ ប្រជុំរបស់ អេហ្ស៊ីបឡើយ៕

ប្រែសម្រួល៖ស៊ុនលី

To Top