ព័ត៌មានអន្តរជាតិ

ចិន និងសិង្ហបុរី ប្តេជ្ញាចិត្តក្នុងការពង្រឹង កិច្ចសហប្រតិបត្តិការទ្វេភាគី និងរវាងអាស៊ាន

បរទេស៖ នាយករដ្ឋមន្ត្រីនៃ ប្រទេសសិង្ហបុរីលោក Lee Hsien Loong កាលពីថ្ងៃអង្គារម្សិលមិញ បានជួបជាមួយនឹង លោករដ្ឋមន្ត្រីក្រសួងការទេសចិន Wang Yi ដើម្បីជួបពិភាក្សគ្នា។

ជាលទ្ធផលនៃកិច្ចប្រជុំភាគី ទាំងពីរបានសម្រេចក្នុងការបង្ហាញ នូវការប្តេជ្ញាចិត្តរួមគ្នាក្នុងការ ពង្រឹងនិងការលើកស្ទួយដល់ កិច្ចការងារសហប្រតិបត្តិការ នៅលើគ្រប់វិស័យព្រមទាំង ការងារដើម្បីជម្រុញចំណងទំនាក់ទំនង រវាងចិននិងអាស៊ាន។

នៅក្នុងកិច្ចពិភាក្សានោះ ផងដែរលោកWang បាននិយាយថា ការអភិវឌ្ឍទំនាក់ទំនងចិន-សិង្ហបុរី បានរក្សាសន្ទុះក្នុងរយៈពេល ៣០ ឆ្នាំចុងក្រោយនេះហើយវា កើតឡើងដោយសារ តែការដឹកនាំជាយុទ្ធសាស្ត្រ របស់ភាគីទាំងពីរ។

ផ្ទាំងពាណិជ្ជកម្ម

លោកបន្តថា ការខិតខំប្រឹងប្រែងរួមគ្នា របស់គ្រប់វិស័យនៅក្នុងប្រទេសទាំងពីរ និងទស្សនៈប្រកបដោយ ហេតុផលនិងគោលបំណង របស់សិង្ហបុរី ឆ្ពោះទៅរកកំណើនរួមគ្នា ជាមួយនឹងចិនព្រមទាំងសមត្ថភាព របស់ខ្លួនក្នុងការស្វែងរកឱកាស សហប្រតិបត្តិការពីកំណើននេះដើម្បី ទទួលបានជោគជ័យទៅវិញទៅមក ៕

ប្រែសម្រួល៖ ស៊ុន លី

To Top