ព័ត៌មានអន្តរជាតិ

អារ៉ាប៊ីសាអូឌីត ចុះកិច្ចព្រមព្រៀងជាមួយនឹង AstraZeneca និង Pfizer

បរទេស៖ ប្រទេសអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃអង្គារម្សិលមិញនេះ បានឈានទៅដល់កិច្ចព្រមព្រៀងមួយ ជាមួយនឹងក្រុមហ៊ុនផលិត ឱសថធំៗលើលោកដូចជា AstraZeneca និង Pfizer ផងដើម្បីធ្វើការលើក ស្ទួយដល់កិច្ចការងារ វិនិយោគទៅលើវិស័យសុខាភិបាល។

កិច្ចព្រមព្រៀងដែលបាន ធ្វើឡើងនៅក្នុងព្រឹត្តិការណ៍ តាំងពិពណ៍ដ៏ធំមួយនៅក្នុងទីក្រុង Riyadh ឆ្នាំ២០២១ ដែលបានដំណើរការ ចាប់ពីថ្ងៃអង្គារទៅដល់ ថ្ងៃព្រសហ្បតិ៍ នេះបើយោងតាមការ បញ្ជាក់ដោយក្រសួង ទទួលបន្ទុកកិច្ចការងារវិនិយោគ របស់ប្រទេសអារ៉ាប៊ីសាអូឌីត។

ផ្ទាំងពាណិជ្ជកម្ម

ការចុះហត្ថលេខាដែល ត្រូវបានធ្វើឡើងដោយដាច់ ដោយឡែកពីគ្នារវាងក្រសួងសុខាភិបាល ជាមួយនឹងក្រុមហ៊ុន AstraZeneca និង Pfizer ផងដែរនៅក្នុងថ្ងៃតែមួយ ហើយគោលបំណងសំខាន់ នៃកិច្ចព្រមព្រៀង គឺបង្កើតឡើងដើម្បីរៀបចំ កិច្ចការងារស្រាវជ្រាវការ អភិវឌ្ឍនិងការកែច្នៃប្រឌិត នៃផលិតផលវ៉ាក់សាំងដែលអាច ជួយគាំទ្រទៅដល់តម្រូវការ ផ្នែកសុខាភិបាលទាំង នៅក្នុងប្រទេសនិងក្រៅប្រទេស ៕

ប្រែសម្រួល៖ ស៊ុន លី

To Top
×